adverise with khmeread 6

Leonardo DiCaprio បន្ត​ក្តីសង្ឃឹម​ដើម្បី​កាន់​ពានរង្វាន់ Oscar ជា​លើកដំបូង​ជាមួយនឹង​រឿង The Revenant

ខ្សែភាពយន្ត​ទើបតែ​ចេញ​បញ្ចាំង​រឿង The Revenant បានទទួល​ជោគជ័យ​យ៉ាង​សម្បើម​ក្នុង​ទទួល​ពានរង្វាន់​ខ្សែភាពយន្ត​ល្អ​ដាច់​គេ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ British Academy Film Awards 2016 ប្រចាំ​ប្រទេស​អង់គ្លេស​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​ខ្សែភាពយន្ត​បែប​សងសឹក​ក្នុង​ភាព​អំនត់​តស៊ូ​មួយ​នេះ ទទួលបាន​ពានរង្វាន់​ធំៗ​ចំនួន​ប្រាំ​ព្រមទាំង​ពានរង្វាន់​ល្អ​ដាច់​គេ​ក្នុងនោះ​មានពាន​ភាពយន្ត​ល្អ​ដាច់​គេ អ្នកដឹកនាំ​សម្តែង​ឆ្នើម​ប្រចាំឆ្នាំ​លោក  Alejandro G. Iñárritu និង​តា​រាស​ម្តែ​ឆ្នើម​ប្រចាំឆ្នាំ​លោក Leonardo DiCaprio នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​ដ៏​សម្បើម​ដែល​រៀបចំឡើង​នៅឯ សាល​មហោស្រប Royal Opera House ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។

​ខ្សែភាពយន្ត​មួយ​នេះ​ក៏​ទទួលបាន​សម្លេងឆ្នោត​យ៉ាងច្រើន​លើសលប់​ផងដែរ​សម្រាប់ គុណភាព​វីដេអូ​នៃ​ខ្សែភាពយន្ត និង​សំឡេង ដោយ​ទទួលបាន​ពានរង្វាន់​សរុប​ចំនួន​ប្រាំ និង​បាន​បំបាក់​ខ្សែភាពយន្ត Mad Max: Fury Road ដែល​ឈ្នះ​ពាន​ត្រឹមតែ​បួន​ប៉ុណ្ណោះ​៕


adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់