adverise with khmeread 1

Torres រក​គ្រាប់​បាល់​ទី ១០១ របស់ខ្លួន​ជួយ​ក្រុម Atlético តាម​ប្រកៀក Barcelona

​ក្រុមបាល់ទាត់ Atlético Madrid បានបញ្ចប់​ការប្រកួត​របស់ខ្លួន​តាំងពី​នាទី​ទី​ពីរ​ដោយបាន​យកឈ្នះ Getafe ១-០ និង​រក​គ្រាប់​បាល់​ដោយ​កីឡាករ Fernando Torres​។​

​ប្រិយមិត្ត​មួយចំនួន​មិនទាន់​នឹង​ចូល​កន្លែង​អង្គុយ​ផង ស្រាប់តែ​កីឡាករ Yannick Ferreira Carrasco បាន​អូស​បាល់​ពី​ស្លាប​ឆ្វេង​ហើយ​វាយ​កាត់​មក​ឲ្យ Torres និង​នៅពេលនោះ​ហើយ​កីឡាករ​រូបនេះ​រក​គ្រាប់​បាល់​ទី ១០១ របស់ខ្លួន ដែលជា​តួលេខ​ដូច​កីឡាករ Agüero រកបាន​កាលពី​គេ​នៅ​ជាមួយ Atlético​។​

​គ្រាប់​បាល់​នោះ​មានន័យ​គ្រប់យ៉ាង​សម្រាប់ Atlético Madrid ពីព្រោះ​ពួកគេ​បាន​ចត​ឡានក្រុង​ពេញការ​ប្រកួត​តែម្តង​ដើម្បី​រក្សា​លទ្ធផល ១-០​។ ក្រុម Getafe គ្មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​សូម្បី​តែមួយ​ជើង បើទោះជា​ក្រុម​របស់លោក Diego Simeone លេង​មិនសូវ​បានល្អ​ក្នុង​តង់​ទី​ពីរ​ក៏ដោយ​។​

​អ្នកចាំទី Jan Oblak របស់ Atlético គ្មាន​អ្វីដែល​ត្រូវធ្វើ​សោះឡើយ​ការ​ពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ទោះជា​ការប្រកួត​នេះ​មិនសូវ​ជា​ល្អមើល​ក៏ដោយ ប៉ុន្តែ Atlético Madrid បា​នរក​ជ័យជម្នះ​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​មួយ​ពិន្ទុ​នៅ​ពីលើ​គូប្រជែង​របស់ខ្លួន Real Madrid និង​បី​ពិន្ទុ​ពីក្រោយ​ក្រុម Barcelona ប៉ុន្តែ​ក្រុម​អ្នកមាន​បុណ្យ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់