adverise with khmeread Stones

Manchester City ត្រៀមកីឡាករបីរូបដើម្បីដូរជាមួយ John Stones

          ​ ក្លឹប Manchester City​ ​បានត្រៀមកីឡាករ​បីរូប​ដើម្បីបង្ហាញ​មហិច្ឆ​តា​របស់​ខ្លួន​ក្នុង​ការ​តាម​ប្រមាញ់​កីឡា​ករ​ខ្សែ​ការ​ពារ​កណ្តាល​វ័យ​២១​ឆ្នាំ​ John Stones ពី​ក្លឹប Everton។

          Manchester City​ ចង់​បាន​ខ្សែ​ការពារ​អង់គ្លេសវ័យ​ក្មេង​រូបនេះ ហើយបាន​ដាក់សំណើ​ដោយ​ភ្ជាប់​ជាមួយ​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ចំនួន​៣​នាក់​មាន​ខ្សែ​ប្រយុទ្ធ Wilfried Bony ខ្សែ​បម្រើ​ស្លាប Jesus Navas និង​ខ្សែ​បម្រើ​ការពារ Mangala ដែលកីឡាករ​ទាំង​បីនេះមាន​តម្លៃ​សុប​៧៥​លាន​ផោន។ City ​សង្ឃឹម​ថា នឹងអាចជួយ​លោក Roberto Martinez បំពេញ​ចន្លោះប្រហោង​នៅ​ក្លឹប ​Everton។

          Everton ​អាចនឹងរកសម្ពាធ​ក្នុង​ការ​លក់​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ខ្សែ​បម្រើ Ross Barkley និង​ខ្សែ​ការពារ​ស្តាំ Seamus Coleman៕

adverise with khmeread
ប្រភព៖ mirror

មតិយោបល់