adverise with khmeread Ac2

Land cruiser ស្លាកលេខខ.មបើកបុកម៉ូតូសងកូរ៉េ របួស២នាក់

    ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើបម៉ាក Land cruiser ពាក់ស្លាកលេខ ខម ​ដែលគេដឹងថាជារបស់មេបញ្ជាការរងកង​រាជអាវុធហត្ថលើផ្ទៃប្រទេសមួយ​រូប​ដែលបើកបរដោយអង្គរក្ស និងមានមេបញ្ជាការរងរូបនោះនៅក្នុងរថយន្តនោះ​ផងដែរ​ បានបើកបត់ឆ្វេង​រួចទៅបុកម៉ូតូសង់កូរ៉េ ជិះដោយបុរសពីរនាក់បណ្តាលឲ្យ​បុរសម្នាក់រងរបួសធ្ងន់ធ្ងរ​បាក់ជើង​ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ​ ។
     ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ598កែងនិងផ្លូវ1966​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
     សាក្សីដែលបានឃើញហេតុការណ៌គ្រោះថ្នាក់នេះបានប្រាប់ថា នៅម៉ោងកើតហេតុខាងលើគេបានឃើញរថយន្តសេរីទំនើបម៉ាក Landcruiser​ ពណ៌សស្លាកលេខខេមរភូមិន្ន2-2358​ដែលគេស្គាល់ថាជារបស់មេបញ្ជាការរងអាវុហត្ថលើផ្ទៃប្រទេសមួយរូប បើកក្នុងទិសដៅពីត្បូងទៅ​ជើងតាម​បណ្តោយផ្លូវ598 ​។
    លុះបើកមកដល់ត្រង់ផ្លូវកែង1966​រថយន្តបានបត់ឆ្វេងបម្រុងចូលទៅផ្ទះ តែដោយសារតៃកុងរថយន្តបើកបរមិនមើលមុខមើលក្រោយពេលបត់បានបានធ្វើឲ្យម៉ូតូដែលមកពីមុខចាប់ហ្រាំងមិនទាន់បានបុកគ្នាជាមួយរថយន្តតែម្តងនិងធ្វើបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ។ ​
    បន្ទាប់ពីកើតហេតុក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខជាច្រើននាក់ បានមកអន្តរាគមន៍នៅកន្លែងកើតហេតុ។ចំណែកម៉ូតូនិងរថយន្តបង្កសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕

adverise with khmeread

មតិយោបល់