adverise with khmeread Lady

Lady Gaga សាក់រូបរបស់លោក David Bowie លើដងខ្លួន ដើម្បីបង្ហាញការគោរព

          តារាចម្រៀង​អាមេរិក Lady Gaga បាន​សាក់រូប​លោក​ David Bowie នៅ លើ​ដងខ្លួន​របស់នាង​ ពីរថ្ងៃមុនពេល​នាង​ត្រូវ​សម្តែង​ការគោរព​ចំពោះលោក David នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ Grammy Awards ។

          តារាចម្រៀងស្រីវ័យ​២៩​ឆ្នាំរូបនេះ​នឹង​សម្តែង​ការគោរព​ចំពោះ​លោក David និង​ដៃ​គូ​ការងារ​របស់លោកម្នាក់ទៀត​ឈ្មោះ​ Nile Rodgers ។ Lady បាន​កត់ត្រា​គ្រប់ដំណាក់កាល​នៃ​ការ​សាក់រូប​នៅលើ​ដងខ្លួន​របស់​នាង​ហើយ​បានបង្ហោះរូប​នេះ​។ រូបសាក់​នេះគឺ​ចម្លងតាម​រូបភាព​នៅលើ​ក្របមុខ​របស់​អាល់ប៊ុម​កាល​ពី​ឆ្នាំ​១៩៧៣​ ហើយ​រូបភាពនេះ​មាន​គូររូបរន្ទះ​កាត់ពាក់កណ្តាល​មុខ​ផងដែរ។

          រូបសាក់នេះត្រូវគេជឿថាជា​រូបសាក់លើកទី​១៨​ហើយ​ ហើយ​មិនមែនជា​រូប​សាក់​តែមួយគត់ដែល​នាង​សាក់ ដើម្បី​ឧទ្ទិស​ដល់​តារាជើងចាស់នោះទេកន្លង​មក​នាងក៏ធ្លាប់សាក់ ដើម្បី​បង្ហាញការគោរព​ចំពោះ​លោក Tony Bennettផងដែរ ។

            David Bowie បានស្លាប់​កាលពី​ខែមុន​ក្នុងវយ​៩០​ឆ្នាំ បន្ទាប់ពី​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ តែប៉ុន្មានថ្ងៃបន្ទាប់ពី​ចេញផ្សាយ​អាល់ប៊ុម​លើក​ទី​២៥ Blackstar៕

adverise with khmeread

មតិយោបល់