រថយន្តក្រុមហ៊ុន GFT បុកជាមួយរថយន្តដឹកខ្សាច់របួស២នាក់

បន្ទាយមានជ័យ ៖ មានករណីគ្រោះចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបី កែងផ្លូវជាតិលេខ58 ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង05។

លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរ01គ្រឿង របស់ក្រុមហ៊ុន GFT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5556 បើកបរពីកើតទៅលិច។

ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តដឹកខ្សាច់01គ្រឿង ពាក់ស្លាកលេខ តាកែវ 3A-2043 ពីក្រោយបណ្តាលឱ្យអ្នកបើកបររថយន្តក្រុងឈ្មោះ លីវ រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសស្រាល និងព្រូ រថយន្តម្នាក់ទៀតឈ្មោះ ពូន សាអៀម ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសស្រាល អ្នកទាំង២ រស់នៅភូមិតាញោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក សរ សុភក្ត្រា បន្តថា ក្រោយពីកើតហេតុរួចអ្នកបើកបររថយន្តដឹកខ្សាច់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ ក្នុងករណីខាងលើនេះបណ្ដាលមកពីរថយន្តក្រុងបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នទើប ទៅបុករថយន្តដឹកខ្សាច់បណ្ដាលឱ្យកើតមានគ្រោះថ្នាក់តែម្ដង ។

បច្ចុប្បន្ន រថយន្តទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងប៉ោយប៉ែត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab