គំរាមសម្លាប់តាមរយៈ Facebook ត្រូវបានប៉ូលិសក្រុងស្ទឹងសែនវ៉ៃខ្នោះ៣នាក់

កំពង់ធំ ៖ ជនសង្ស័យ៣នាក់ដែលបានគំរាមសម្លាប់តាមរយៈ Facebook ត្រូវបាន ប៉ូលិសក្រុងស្ទឹងសែនវ៉ៃខ្នោះ៣នាក់កាលពីថ្ងៃទី៥ តុលា ២០១៧ វេលាម៉ោង៩កន្លះនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះស៊ុយ គឺមស្រៀង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន (ពិនិត្យទឹកនោមមានសារធាតុញៀន), ២.ឈ្មោះ សាន សោភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង៣.ឈ្មោះស៊ុយ ពិសើ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងធ្នេញនៅភ្នំពេញ ស្នាក់នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន (ជាមុខសញ្ញាសេសសល់ក្នុងករណីប៉ុនប៉ងមនុស្សឃាតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន កាលពីថ្ងៃទី២ ឧសភា ២០១៦)។ សម្ភារៈដកហូតរួមមានកាំភ្លើងជ័រ១, ដាវច្នៃ១, ដែកច្នៃចុងស្រួច២ និងម៉ូតូម៉ាកឌូកមួយ។

ប៉ូលិសបន្តថា ការចាប់ខ្លួនពាក់ព័ន្ធករណីបង្ហោះតាម Facebook របស់ខ្លួនថា នឹងសម្លាប់លើជនរងគ្រោះឈ្មោះ ទូច លាងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន កាលពីថ្ងៃទី៤ តុលា ២០១៧ វេលាម៉ោង៤កន្លះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab