ឆេះសាខាក្រុមហ៊ុន JBL ដោយសារជាងផ្សាដែកធ្លាក់កម្ទេចធូបផ្សាបង្កជាអណ្តាតភ្លើង

ភ្នំពេញ ៖ ផ្ទះល្វែងជាន់ទី១ សាខាក្រុមហ៊ុន JBL បានរងការឆាបឆេះ កាលពីវេលា ម៉ោង២ និង៥០នាទី រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលេខ ២៧៨ ភូមិ៤ សង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឱ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។

ផ្ទះកើតហេតុនេះ ទើបតែរៀបចំតុបតែងរចនាថ្មី ក្លាយជាសាខារបស់ JBL លក់គ្រឿងអេឡិចត្រូចនិចបាស់ ខណៈជាងផ្សាដែក កំពុងផ្សាឆ្អឹងដែកដើម្បីភ្ជាប់ដេគ័រនិងប៉ាណូ ក៏ស្រាប់តែខ្ទាតកម្ទេចភ្លើងធ្លាក់ចំពូកដេក បណ្តាលឱ្យឆាបឆេះតែម្តង។

ភ្លាមៗ រថយន្តពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុចំនួន០៥គ្រឿង ប៉ុន្តែបាញ់ពន្លត់អស់តែ២គ្រឿង ក៏អាចទប់ទល់នឹងអំណាច អគ្គិភ័យបានទាំងស្រុងនៅវេលាម៉ោង៣ និង២០នាទី ថ្ងៃដដែល។

ហេតុការណ៍នេះ ពុំបណ្តាលឱ្យនរណាម្នាក់រងគ្រោះនោះទេ គ្រាន់តែខូចខាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab