អាមេរិកឱ្យវៀតណាមប្រមូលផលិតផលកាហ្វេត្រឡប់ទៅវិញ ព្រោះបង្កប់ជាតិទឹកដោះគោបង្កប្រតិកម្មអាឡែរស៊ី តែមិនប្រកាសលើកញ្ចប់កាហ្វេ

ក្រុមហ៊ុនពាណិជ្ជកម្មមួយដែលមានមូលដ្ឋាននៅញូវយ៉កកំពុងប្រមូលផលិតផលកាហ្វេផលិតនៅវៀតណាមភ្លាមៗបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនផលិតមិនបានប្រកាសថាជាតិទឹកដោះគោបង្កអាឡែរស៊ីមាននៅក្នុងគ្រឿងផ្សំរបស់ខ្លួន។

ក្រុមហ៊ុននៅអាមេរិក Hong Lee Trading Inc បាននិយាយក្នុងសេចក្ដីប្រកាសរបស់ខ្លួនយ៉ាងដូច្នេះថា កាហ្វេ Wake-Up របស់ក្រុមហ៊ុនវៀតណាម Vinacafe មានផ្ទុកទឹកដោះគោបង្កប្រតិកម្មអាឡែរស៊ីធ្ងន់ធ្ងរ ឬគំរាមកំហែងដល់អាយុជីវិត ចំពោះអ្នកដែលអាឡែស៊ីជាមួយទឹកដោះគោមានសារធាតុនេះ តែមិនបានប្រកាសអំពីសារធាតុទឹកដោះនេះទេ។

យោងតាមសេចក្ដីប្រកាសដែលបង្ហោះនៅលើវេបសាយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ការប្រមូលកាហ្វេនេះបានស្ថិតក្នុងការចែកចាយទូទាំងរដ្ឋញូវយ៉ក រដ្ឋ New Jersey និង រដ្ឋ Connecticut មុននឹងក្រុមហ៊ុន Hong Lee Trading ចាប់ផ្ដើមជំរុញឱ្យអតិថិជនបង្វិលកាហ្វេទៅកន្លែងលក់សម្រាប់សំណងពេញលេញ។

ការប្រមូលនេះត្រូវបានផ្ដួចផ្ដើមបន្ទាប់ពីការធ្វើតេស្តជាប្រចាំដោយក្រសួងកសិកម្ម និងមន្ត្រីត្រួតពិនិត្យទីផ្សារអាហារញូវយ៉ក និងការវិភាគជាបន្តបន្ទាប់ដោយមន្ត្រីមន្ទីរពិសោធន៍អាហារបានបង្ហាញពីវត្តមានទឹកដោះគោនេះក្នុងផលិតកាហ្វេដែលមិនបានប្រកាសនៅលើស្លាកសញ្ញារបស់ខ្លួនទេ។

ទោះយ៉ាងណា ក្រុមហ៊ុន Hong Lee Trading បានកត់សម្គាល់ថា មិនមានជំងឺឬប្រតិកម្មអាឡែស៊ីជាប់ពាក់ព័ន្ទត្រូវបានរាយការណ៍ឡើយ។

Vinacafé គឺជាឈ្មោះយីហោរបស់ក្រុមហ៊ុន Vincafé Bien Hoa ដែលជាក្រុមហ៊ុនចូលហ៊ុនគ្នាមួយ ដែលមានទីតាំងនៅខេត្តដុងណៃ ជិតទីក្រុងហូជីមិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab