ស្រវឹងបើករថយន្តបញ្រ្ចាស់ទិសបុករះរថយន្តនិងម៉ូតូបណ្ដាលឱ្យរបួសច្រើននាក់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កការភ្ញាក់ផ្អើល មួយបានកើតឡើង ដោយមានបុរសម្នាក់ ទើបតែចេញពីកម្មពិធីមង្គលការគេ នៅកោះពេជ្របាន បើកបររថយន្ថ CRV បញ្ច្រាស់ផ្លូវ ក្នុងស្ថានភាព ស្រវឹងជោកជាំ បុករះរថយន្ត និងម៉ូតូ រួចបន្តបុកចូលកន្លែងលក់ស៊ុប បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល ជាច្រើននាក់ ខណៈកំពុងអង្គុយហូបស៊ុប។

គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលា ម៉ោង៩ និង៣០នាទី យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ជាប់នឹងរបងមន្ទីរពេទ្យ ព្រះកេតុមាលា ផ្លូវលេខ៤៧ ស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន ពីអ្នកលក់ស៊ុបនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញ ម្ចាស់រថយន្ត ម៉ាក កាមរី (បាឡែន) ពណ៌ស ស្លាកលេខ ភ្នំពេញ 2AF-2624 មានគ្នា៤នាក់ ប្ដីប្រពន្ធពោះធំ កូនស្រីតូចៗ២នាក់ និងម្ចាស់ម៉ូតូស្មាកវី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1 BY-5232 មានគ្នា៣នាក់ ប្តីប្រពន្ធនិងកូនស្រីតូចម្នាក់ ពួកគាត់កំពុងអង្គុយ ហូបស៊ុប២តុក្បែរគ្នា។

ស្រាប់តែមួយសន្ទុះ ក្រោយមក ក៏មានរថយន្ថម៉ាក CRV ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2N-4688 បានបើកបញ្ច្រាស់ផ្លូវ យ៉ាងលឿន ក្នុងស្ថានភាពស្រវឹងជោក បានបុករះបែបនេះតែម្តង។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតពីអត្តសញ្ញាណ ពួកគេនៅឡើយ។

ក្រោយកើតហេតុ សមត្តកិច្ចមូលដ្ឋាន មកដល់បានធ្វើការវាស់វែង និងនាំខ្លួន ជនបង្ក យកទៅ សាកសួរនៅប៉ុស្តិ៍ រដ្ឋបាល ស្រះចករួចប្រគល់ឱ្យខាងចរាចរណ៍ក្រុង មកយកជន បង្ក រថយន្តនិងម៉ូតូ ទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab