adverise with khmeread Qinling22

កុំ​ច្រឡំ​ថា​គាត់​អាយុ​ខ្ទង់ ២០ តាមពិត​គាត់​ជា​ជីដូន​អាយុ ៥០ ហើយ​

​    ​ពេលឃើញរូបរាងស្រស់ស្អាតវ័យក្មេងបែបនេះភ្លាម អ្នកច្បាស់ជាមិន​ជឿថា អ្នកស្រី ឈិន​លីង ដែលជា​ជីដូន​មួយរូប​មកពី​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន មាន​អាយុ ៥០ ឆ្នាំ​នោះទេ​។ 

​    ​ដោយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា "​ស្ត្រី​មាន​មន្ត​ស្នេហ៍​ដ៏​ស្រស់ស្អាត​" ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត អ្នកស្រី ឈិន​លីង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​នៅពេល​គាត់​បាន​បង្ហាញមុខ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​របស់​ទូរទស្សន៍​ចិន ជាមួយនឹង​កូនស្រី​របស់គាត់​ដើម្បី​បង្ហាញ​ក្បាច់​រាំ​។ 

​    ​យោងតាម​បណ្តា​វេ​ប​សាយ​កម្សាន្ត Huan Qiu និង​វេ​ប​សាយ People's Daily Online របស់​ចិន ជីដូន​ដ៏​ឆើតឆាយ​រូបនេះ​បាន​និយាយថា គាត់​អាច​ពន្យឺតដំណើរ​ភាព​ចាស់​តាមរយៈ​ការយកចិត្តទុកដាក់​ថែរក្សា​រាងកាយ​របស់គាត់ ដោយ​បង្កើត​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ល្អ និង​ទទួលទាន​ឱ្យ​ឆ្អែត​ត្រឹម ៨០ ភាគរយ​។ 

​    ​គាត់​ក៏បាន​លើកឡើងថា​រាង​ស្រ​ឡូ​ន និង​រាង​ស្លី​ម​របស់គាត់​អាច​កើតឡើង​បាន​ក៏​ព្រោះតែ​ការ​គេង​ស្រាត​ម្តង​ក្នុង​មួយ​សប្តាហ៍ ងូតទឹក​ក្តៅ និង​បិត​ម៉ាស​មុខ​ដែល​ផ្សំ​ដោយ​ខ្លួនឯង​ផងដែរ​។ 

​      ម៉ាស​មុខ​នោះ​ផ្ទុក​ទៅដោយ​គ្រឿងផ្សំ​ជាច្រើន​ដូចជា ត្រសក់ ទឹកដោះគោ​យ៉ា​អួ ទឹកឃ្មុំ និង​ម្សៅ​គុជ​ខ្យង​។ 

​    ​អ្នក​មេម៉ាយ​រូបនេះ​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ចិន​ថា គាត់​ត្រូវតែ​រក​ដំណោះស្រាយ​អាច​លៃលក​បាន និង​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​ភាព​វ័យក្មេង​ព្រោះ​គាត់​ជា​ម្តាយ​នៅ​លីវ​។ 

​    ​សម្រាប់​ខួបកំណើត​របស់គាត់​កាលពី​ខែសីហា កូនស្រី​របស់គាត់​បាន​យក​គាត់​ធ្វើជា​តារា​ម៉ូ​ដែល​ក្នុង​ការថតរូប និង​ក្រោយមក​បាន​បង្ហោះ​រូប​ទាំងនោះ​តាម​អន​ឡាញ​។ រូបភាព​នោះបាន​បង្ហាញ​អ្នកស្រី ឈិន លីង​ស្លៀកពាក់​ក្នុង​ឈុត​សិច​ស៊ី ដោយ​បង្អួតរាង​ដ៏​ស្អាត និង​ស្បែក​ដ៏​ទន់​រលោង​របស់គាត់​៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់