សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ ២ នាក់ ពាក់ព័ន្ធ ៤ បទល្មើស

ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ រួមមានកម្លាំងសាលាខណ្ឌ, ប៉ូលិសខណ្ឌ, កង រាជអាវុធហត្ថខណ្ឌ, កម្លាំងសាលាសង្កាត់, កម្លាំងប៉ូលិសប៉ុស្តិ៍ចំនួន០៤ប៉ុស្តិ៍ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅថ្ងៃទី០៦ តុលា ២០១៧ ម៉ោង៩យប់។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ១-ឈ្មោះគឹម សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២-ឈ្មោះ ជា ជ័យសំណាង ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាក លេខភ្នំពេញ ១FQ-២៨៥៤ លេខតួ-លេខ ម៉ាស៊ីន ៩៥២១៧៣៦។

សមត្ថកិច្ចបន្តថា ទី១-ជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ប្រើអាវុធខ្លីម៉ាកប៉េ អាកុលបាញ់គំរាមសម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០១ កក្កដា ២០១៧ ម៉ោង៩យប់នៅចំណុចមុខផ្ទះគ្មានលេខ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ទី២-ជនសង្ស័យទាំង០២នាក់ខាងលើ បាន ប្រព្រឹត្តអំពើ ឃាតកម្ម ប្រើអាវុធខ្លីម៉ាក ប៉េអាកុលបាញ់ បណ្តាលឱ្យស្លាប់ទៅលើជនរងគ្រោះឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២២ កក្កដា ២០១៧ ម៉ោង១២ និង៣០នាទី កណ្តាលអាធ្រាត្រ នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ទី៣-កាលពីថ្ងៃទី១៨ សីហា ២០១៧ ម៉ោង១០យប់ជនសង្ស័យទាំង០២នាក់ខាងលើ ប្រើអាវុធខ្លីម៉ាកK៥៩ បាញ់ទៅលើប៉ូលិសប៉ុស្តិ៍ក្បាលកោះ នៅមុខវត្តវិចិត្តារាម ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ទី៤-កាលពីថ្ងៃទី២៥​ សីហា ២០១៧ ម៉ោង១២ ជនសង្ស័យម្នាក់ឈ្មោះ គឹម សៀងហៃ ប្រើអាវុធខ្លីម៉ាកK៥៩ បាញ់សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាងម៉ូតូ០១គ្រឿងខាងលើ ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab