កំពុងលួចរថយន្តត្រូវបានប៉ូលិសវ៉ៃខ្នោះម្នាក់, រត់រួច២នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅថ្ងៃទី០៧ តុលា ២០១៧ ម៉ោង០២រំលងអធ្រាត្រ ខណៈពេលកំពុងធ្វើសកម្មភាពលួច រថយន្ត Lexus នៅចំណុចមុខផ្ទះជនរងគ្រោះ ផ្លូវ១៥៥ កែង ៤៥៦ ក្រុមទី២៣ ភូមិ៤ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន រាធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ នាង អេង ឡាយ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ កើតហេតុខាងលើ។ 

ចំណែកជនសង្ស័យឈ្មោះ កែវ បញ្ញារិទ្ធ ហៅ លីន ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីលំនៅផ្ទះលេខ គ្មាន ផ្លូវលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ឃាត់បានកន្លែងកើតហេតុ។ រីឯបក្ខពួក០២នាក់ ឈ្មោះ និ ភេទប្រុស អាយុ៣៦ឆ្នាំខ្មែរ ផ្ទះ  ផ្លូវ៤៣២ ទួលទំពូងទី១ ចំការមន និង ឈ្មោះ គិត ឡុង ប្រុស អាយុ៣៤ឆ្នាំ ខ្មែរស្នាក់នៅបូរីចំការដូង ខណ្ឌដង្កោ គេចខ្លួន។ 

បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿង និងកំពុងស្វែងរកចាប់ខ្លួនបក្ខពួកសេសសល់មកផ្តន្ទាទោសតាមច្បាប់៕
 

adverise with khmeread