ម្ចាស់ទុកផ្ទះចោល, ចោរលួចគាស់យកទ្វារអស់៥ផ្ទាំងប៉ូលិសចាប់ខ្លួនបាន ២ នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួននាថ្ងៃទី៦ តុលា ២០១៧ ជាបន្តបន្ទាប់ពីបទលួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ (គាស់យកទ្វារផ្ទះ) កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន២នាក់គឺទី០១ឈ្មោះ យ៉ុង ស៊ីចាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និង ទី០២ ឈ្មោះ ជួន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ វត្ថុតាងចាប់យក៖ .ទ្វារផ្ទះចំនួន០៥ផ្ទាំង (ទ្វារដែកចំនួន០៤,ទ្វារជ័រចំនួន០១)។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាចជនរងគ្រោះឈ្មោះ ប៉ោ ស្រ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ បានចេញពីផ្ទះស្ថិតនៅភូមិទួលសំបូរ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅមើលផ្ទះមួយកន្លែងទៀត ដែលចាក់សោទ្វារចោលគ្មានមនុស្សស្នាក់នៅ ស្ថិតនៅ ភូមិទូលសំបូរខាងលើដែរ។ 

ពេលទៅដល់ជនរងគ្រោះបានពិនិត្យមើលជុំវិញផ្ទះ ឃើញបាត់ទ្វារផ្ទះ ចំនួន០៥ផ្ទាំង (ទ្វារដែកចំនួន០៤ផ្ទាំង និងទ្វារជ័រចំនួន០១ផ្ទាំង) និងប្រព័ន្ធខ្សែភ្លើង អំពូលភ្លើងនៅ ក្នុងផ្ទះបានបាត់អស់ផងដែរ ហើយជនរងគ្រោះមិនបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យ បណ្តឹងនៅសមត្ថកិច្ចភ្លាមទេ។ 

លុះដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង២០នាទី ជនរងគ្រោះបានរកឃើញទ្វារដែកខាងលើនៅផ្ទះរបស់ជនសង្ស័យឈ្មោះ យ៉ុង ស៊ីចាន់ ស្ថិតនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែងខាងលើ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រៃវែង ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុង ស៊ីចាន់ រួមនិងវត្ថុតាង ទ្វារផ្ទះចំនួន០៥ផ្ទាំង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង។ 

ក្រោយពីធ្វើការ សាកសួរជនសង្ស័យឈ្មោះ យ៉ុង ស៊ីចាន់ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ទ្វារផ្ទះខាងលើ រូបគេ (យ៉ុង ស៊ីចាន់) បានទិញពីជនសង្ស័យម្នាក់ទៀតឈ្មោះ ជួន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ក្នុង តម្លៃ២៥០.០០០រៀល (ម្ភៃប្រាំម៉ឺនរៀល)។ រួចសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ជួន ម៉ាប់ នៅវេលាម៉ោង១០ ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សងា្កត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង។ 

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ជួន ម៉ាប់ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចឱ្យដឹងថា រូបគេ (ជួន ម៉ាប់) និងបក្ខពួកម្នាក់ទៀតឈ្មោះ សោភា ភេទប្រុស អាយុ២៦ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពលួចយកទ្វារផ្ទះរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យ បណ្តឹង ចំឈ្មោះជនសង្ស័យទាំង០២នាក់ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ តែម្តង។

បច្ចុប្បន្នជនសងសង្ស័យខាងលើបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab