បើករថយន្តលឿនដូចហោះបុកម៉ូតូខ្ទេចម៉ដ្ឋ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ជាងផ្សាដែកម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូ១គ្រឿង ហើយត្រូវរថយន្តបើកបរក្នុងល្បឿនលឿនបុកពេញទំហឹង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ផ្លូវបេតុងលេខ២០០ ក្រុម១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ លូត ណាត់ អាយុ២៥ឆ្នាំ ជាជាងផ្សាដែក រីឯម្នាក់ទៀតជាកម្មករផ្សាដែកដូចគ្នារងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកវីវ៉ា មិនច្បាស់ថាមានស្លាកលេខឬអត់ ព្រោះម៉ូតូរងការខូចខាតខ្ទេចម៉ដ្ឋមិនលែងយល់។ រីឯរថយន្តបង្ក មានម៉ាកហ្វេតរ៉េងជើ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 2P-1692 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តធ្វើដំណើរលើដងផ្លូវបេតុងលេខ២០០ ក្នុងទិសដៅពីលិចទៅកើត។ រីឯជនរងគ្រោះ ធ្វើដំណើរពីកើតទៅលិច (បញ្ច្រាសទិសគ្នា)។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តនិងបានបុកគ្នាពេញទំហឹងផ្នែកខាងឆ្វេងរថយន្ត បណ្តាលឱ្យខាងម៉ូតូរងរបួសធ្ងន់ធ្ងរទាំង២នាក់។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះយកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុស ជនរងគ្រោះម្នាក់ បានស្លាប់ពាក់កណ្តាលផ្លូវលើរថយន្តពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយកយានយន្តទាំង២ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab