adverise with khmeread Index

បុរស​ម្នាក់​រាយ​ខ្សែលួស​ឆក់​កណ្តុរ​ស្លាប់​ខ្លួនឯង​

    ភ្នំពេញ ៖ បុរស​ម្នាក់​រាយ​លួស​ឆក់​សត្វ​កណ្តុរ​ឆក់​ស្លាប់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤.០២.២០១៦​នៅ​ចំណុច​ដី​ស្រូវប្រាំង ក្នុងភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចម្ងាយ​ពី​ផ្លូវជាតិ​ប្រហែល​១​គីឡូម៉ែត្រ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ណៃ សេង ភេទ ប្រុស អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ កសិករ ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ និង​កូនប្រុស​ឈ្មោះ សេង ពៅ អាយុ ២១​ឆ្ន្នាំ បាន​ទៅ​រាយ​លួស​ឆក់​កណ្ដុរ​នៅលើ​ដី​ស្រូវ​របស់ខ្លួន ។ បន្ទាប់មក​ក៏​នាំគ្នា​ទៅ​អូស​អួន​នៅក្នុង​ស្រះ​។ ពេល​រាយ​អួន​ហើយ​ជនរងគ្រោះ​បាន​ប្រាប់​កូន​ថា​ឯង​នៅ​ដោះ​អួន​ហ្នឹងហើយ អញ​ទៅ​មើល​ស្រះ​មួយទៀត រួច​ក៍​ដើរ​ចេញទៅ​បាត់ ។​

    ដោយ​រង់ចាំ​ឪពុក​យូរពេក កូន​ក៏បាន​ដើរ​ទៅរក​ឪពុក ស្រាប់តែ​ឃើញ​ឪពុក​ដេកស្លាប់​នៅលើ​ខ្សែលួស​ឆក់​កណ្តុ​រលើ​ភ្លឺស្រែ រួច​ក៏​រត់​មក​ប្រាប់​ម្តាយ​និង​បងប្អូន​ថា ឪពុក​បាន​ឆក់​ខ្សែលួស​ស្លាប់​នៅ​ដី​ស្រូវ​ហើយ ។​

    ពេលនោះ​ក្រុមគ្រួសារ​បាន​ទៅយក​សាកសព​មក​ផ្ទះ ទើប​លោក​មេភូមិ​បាន​ទូរស័ព្ទ​មក​ប្រាប់​កម្លាំង​ប៉ុស្ដិ៍​នៅ​ម៉ោង ១​និង​២៥​នាទី​ថា មាន​មនុស្ស​ទៅ​ឆក់​កណ្ដុរ​នៅ​លើដី​ស្រូវ​ខ្លួនឯង​ស្លាប់ គេ​យក​សព​មក​ផ្ទះ​ហើយ ពេលនោះ​ប៉ូលិស​ប៉ុស្តិ៍​ក៏​សហការ​ជាមួយ​ផ្នែក​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​រលាក​ប្រអប់ជើង​ខាងស្តាំ និង​បាន​បញ្ជាក់ថា​សព​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែលួស​ឆក់​សត្វ​កណ្តុរ​មែន ហើយ​កម្លាំង​ជំនាញ​បានប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់