ធ្វើចោរឆក់ផង, ជួញថ្នាំញៀនផងត្រូវប៉ូលិសវ៉ៃខ្នោះបាន៥នាក់

ព្រះសីហនុ ៖ កម្លាំងប៉ូលិសការិយាល័យកណ្តាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ដែលតែងតែធ្វើសកម្មភាព ឆក់ សម្ភារៈតាមទីសាធារណៈ និងជួញដូរគ្រឿងញៀន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩យប់នៅចំណុចក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ប៉ូលិសនិយាយថា ជនសង្ស័យ ០៥នាក់គឺ១.ឈ្មោះ ឡុង ស៊ីពេជ្រ ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាឆក់សកម្ម និងកាន់កាប់រក្សាទុកសាធាតុញៀន), ២.ឈ្មោះ គឹង ដែន ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាឆក់សកម្ម)? ៣.ឈ្មោះ មុំ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាឆក់សកម្ម), ៤.ឈ្មោះ វ៉ាន់ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកខ្សែកាប មានទីលំនៅក្រុម២៧ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាកាន់កាប់រក្សាទុកសាធាតុញៀន) និង៥.ឈ្មោះ សុង យ៉ាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាកាន់កាប់រក្សាទុកសាធាតុញៀន)។

ប៉ូលិសបន្តថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨យប់ជនសង្ស័យឈ្មោះ ឡុង ស៊ីពេជ្រ និងបក្ខពួក បានធ្វើសកម្មភាព ឆក់ជនរងគ្រោះឈ្មោះ CHEN BAO ZHEN ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅ ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ខណៈពេលដែលជនរងគ្រោះកំពុងដើរទៅសណ្ឋាគារ ហ្គ្រេនស៊ីហ្គោល ស្ថិតនៅចំណុច ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់ លុយចិន ២.០០០ យ័ន្ត, ប្រាក់ដុល្លា ២០០ដុល្លារ, អត្តសញ្ញាណចិន ០៣ច្បាប់, កាតបើកប្រាក់ ០៦ ច្បាប់ និងកាតធ្វើការចំនួន ០២ច្បាប់។

វត្ថុតាងចាប់យកបាន៖ -ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ ស បិទ ខៀវ គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីនៈ ២០៣៩១៧ (បធ្យោបាយ) -ម៉ូតូ ០១គ្រឿង ម៉ាក MSX ពណ៌ ស បិទ ស្វាយ គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីន ០០៩១៩១៧ (បធ្យោបាយ) និងគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ១៣កញ្ចប់តូចៗ។

ជនសង្ស័យខាងលើនេះ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab