ឆេះបន្ទប់ក្នុងកុដិព្រះសង្ឃនៅ វត្ត កោះវាំងកែវអណ្តែត ប៉ូលិសដឹងតាម Facebook

កណ្តាល ៖ មានករណីគ្រោះអគ្គីភ័យ ឆេះបន្ទប់ក្នុងកុដិព្រះសង្ឃនៅវត្តកោះវាំងកែវអណ្តែតកាលពីថ្ងៃទី០៦ តុលា ២០១៧ វេលាម៉ោង០២ រំលងអធ្រាត្រ ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ហើយប៉ូលិសដឹងតាមរយៈព្រះសង្ឃបង្ហោះវីដេអូតាមរយៈ Facebook នាព្រឹកថ្ងៃទី៧តុលានេះ ។

ប៉ូលិសនិយាយថា ភ្លើងឆេះនៅក្នុងបន្ទប់របស់ ព្រះសង្ឃ ព្រះនាម ហ៊ត ឌីណា ព្រះជន្ម២៧ព្រះវស្សា គង់នៅ វត្តកោះវាំងកែវអណ្តែត មានទំហំបន្ទប់ ៣.៣០ម×៤.៣០ម កំពស់២.៥០ម កំពស់ពីដី២.៧០ម សង់អំពីឈើ។ សម្ភារ: ខូចខាតមាន ១-ស្បង់ចីវរ ចំនួន ០១, ២-ផាក្រាប ដែលជាគ្រឿងឥស្សរិយយសរបស់ព្រះសង្ឃ ចំនួន ០២, ៣-វាំងនន ចំនួន០២ និង៤-ដើមពោធិជរ័ ចំនួន០១ដើម។

ប៉ូលិសបន្តថា នៅយប់ថ្ងៃទី០៦ តុលា ២០១៧ វេលាម៉ោង ២រំលងអធ្រាត្រ ព្រះសង្ឃព្រះនាម ហ៊ត ឌីណា កំពុងសិង លើអង្រឹងក្នុងបន្ទប់។ ពេលភ្ញាក់ពីដំណេក ក៏ឃើញភ្លើងឆេះក្នុងបន្ទប់ឆេះផ្នែកខាងលើ ដោយឆេះត្រង់ស្បង់ចីវរដែលលោកចងធ្វើជាពិដាន ពេលឃើញសភាពបែបនេះ លោកបានស្រែកហៅគ្នីគ្នាក្នុងវត្តយកទឹកមកចាក់ពន្លត់ ភ្លើង នេះករលត់ទៅ។

ក្រោយពេលកើតហេតុលោកមិនបានរាយការណ៍ជូនសម្ថកិច្ចទេ ប៉ុន្តែលោកឡាយហ្វេសប៊ុក ជាវីដេអូឃ្លីប។ ចំពោះករណីនេះកម្លាំងប៉ូលិសប៉ុស្ដិ៍ទទួលបានពត៌មាននៅវេលា ម៉ោង៧ព្រឹក តាមរយៈហ្វេសប៊ុក។

ក្រោយពីទទួលបានពត៌មាននេះ ប៉ូលិសប៉ុស្ដិ៍ បានរាយការណ៍មកផ្នែកជំនាញ រួចបាន បង្កើតគណៈកម្មការចុះមកពិនិត្យហេតុ និងកំពុងបន្តធ្វើការ ស្រាវជ្រាវ ស្វែងរកមូលហេតុ នៃការបង្កអគ្គីភ័យខាងលើ ដើម្បីចាត់ការតាម នីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab