រថយន្តកាមរី (ឆ្លាម) បុករះម៉ូតូជាច្រើនគ្រឿងរងខូចខាតនៅសង្កាត់ជ្រោយចង្វារ

ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់បើករថយន្តកាមរី (ឆ្លាម) រវល់តែងាកក្រោយ និងនិយាយជាមួយប្រពន្ធ ក៏រេចង្កូតទៅបុករះម៉ូតូ ដែលចតលើចិញ្ចើមផ្លូវរងការខូចខាតជាច្រើនគ្រឿង តែមិនបង្កឱ្យមានអ្នករបួសស្នាមដល់ម្ចាស់ម៉ូតូនោះទេ។

គ្រោះថ្នាក់ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំនុចជិតសាលាសង្កាត់ តាមផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញប្តីប្រពន្ធពីរនាក់ បើករថយន្តកាមរី (ឆ្លាម) ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2G.4744 បើកពីត្បូងទៅជើងក្នុងល្បឿនមធ្យម។ ខណៈមកដល់ចំណុចកើតហេតុខាងលើរវល់តែងាកក្រោយនិយាយជាមួយប្រពន្ធ ស្រាប់តែរថយន្តរេចង្កូតទៅបុករះម៉ូតូជាច្រើនគ្រឿងដែលចតចោលមុខ ហាងកាហ្វេបណ្ដាលឱ្យរងការខូតខាត តែសំណាងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឱ្យភាគីខាងរថយន្ត​ និងម៉ូតូរងគ្រោះសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តព្រមសងសំណាងទៅម៉ូតូទាំង​៨គ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab