បុរសម្នាក់ឈររេរាប៉ូលិសសុំឆែរឆេររកឃើញថ្នាំញៀនជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ ប៉ុនប៉ងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៩៨ កែងផ្លូវរថភ្លើងក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៦ តុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១១ និង៥០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហេង ចំរើន ហៅ អូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ។ វត្ថុតាងចាប់យកមានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន)។

ប៉ូលិសបន្តថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១១ និង៥០នាទី យប់កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន។ ពេលមកដល់ចំណុចផ្លូវលេខ៥៩៨ កែងផ្លូវរថភ្លើង ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក បានឃើញជនសង្ស័យ០១ឈ្មោះ ហេង ចំរើន ហៅ អូន កំពុងឈរកម្លាំងក៏ឃាត់ត្រួតពិនិត្យឆែកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យខាងលើ។

ភ្លាមនោះកម្លាំងប៉ូលិសក៏ឃាត់ខ្លួនជនសង្ស័យយកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ រួចបញ្ជូនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread