យកដុំថ្មគប់បែកក្បាលជនពិការ ត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសយកដុំថ្មវាយក្បាលជនពិការ បណ្តាលឱ្យរបួសធ្ងន់នៅចំណុចក្នុងរោងលើ ចិញ្ចើមផ្លូវរថភ្លើងភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ចិន ចន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ និងទីលំនៅមិនពិតប្រាកដ។   

ចំណែកជនរងគ្រោះឈ្មោះ អ៊ុក សំអាត ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ (ជាជនពិការស្វិតជើងទាំងពីរ). ស្នាក់នៅក្នុងរោងលើចិញ្ចើមផ្លូវរថភ្លើងភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវជនសង្ស័យយកដុំថ្មវាយ បណ្តាលឱ្យរបួសបែកក្បាលពីរកន្លែងនិងបែកថ្ពាល់ឆ្វេងមួយកន្លែង។  

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab