បាតុករជាច្រើននាក់នាំគ្នាធ្វើបាតុកម្មទូទាំងប្រទេសរុស្ស៊ី ដើម្បីរំខានថ្ងៃគម្រប់ខួបកំណើតលើកទី ៦៧ របស់លោកពូទីន

ថ្ងៃបាតុកម្មរបស់រុស្ស៊ីបានចាប់ផ្ដើម ខណៈមនុស្សរាប់រយនាក់ចូលរួមក្នុងការប្រមូលផ្ដុំ និងមានការចាប់ខ្លួនបាតុកររាប់សិបនាក់ត្រូវបានរាយការណ៍។

ការតវ៉ានេះគឺជាកាដូខួបកំណើតដែលលោកពូទីនមិនចង់បាន ដែលអបអរខួប ៦៥ ឆ្នាំ ពីមេដឹកនាំរិះគន់ Alexei Navalny។ លោក Navalny កំពុងតែមើលការតវ៉ានេះពីមន្ទីរឃុំឃាំងនៅក្រុងមូស្គូបន្ទាប់ពីត្រូវបានដាក់គុករួមគ្នាជាមួយប្រធានយុទ្ធនាការរបស់លោកកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

ដើមឡើយការតវ៉ានេះត្រូវបានគ្រោងសម្រាប់តែទីក្រុងកំណើតរបស់លោកពូទីនគឺ St Petersburg តែប៉ុណ្ណោះ ប៉ុន្តែវាបានរីកដាលបន្ទាប់ពីការកាត់ទោស។ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ថា មនុស្សប្រមាណ ៧០០ នាក់មានវត្តមានក្នុងការតវ៉ានៅក្រុងមូស្គូ។

គេឃើញមានវត្តមានប៉ូលិសយ៉ាងច្រើននៅរដ្ឋធានីរុស្ស៊ី ដោយអមជាមួយសមាជិកនៃកងកម្លាំងគាំទ្រវិមានក្រឹមដែលគេសន្មត់ថាជាអ្នកស្ម័គ្រចិត្ត។

បាតុករសរុបប្រមាណ ៨០ នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម ក្នុងតំបន់ដទៃផ្សេងទៀតពាសពេញប្រទេស ដោយរួមបញ្ចូលចំនួន ១៨ នាក់នៅទីក្រុង Yekaterinburg និង ១២ នាក់នៅ Samara៕

[caption id="attachment_19082" align="alignnone" width="768"] Demonstrators walk along Tverskaya street during an unauthorized anti-Kremlin rally called by opposition leader Alexei Navalny, who is serving a 20-day jail sentence, in downtown Moscow on October 7, 2017, President Vladimir Putin's 65th birthday. / AFP PHOTO / Vasily MAXIMOV[/caption]

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab