ឧត្តមសេនីយ៍អាមេរិកនិយាយថា ពួកអ្នកប្រយុទ្ធ ISIS ទាំងហ្វូងនាំគ្នាសម្រុកមកសុំចុះចាញ់ទាហានអ៊ីរ៉ាក់

យោងតាមប្រភព Daily Mail កាលពីថ្ងៃសៅរ៍ទី៧តុលាបានឱ្យដឹងថា កងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានដណ្ដើមកាន់កាប់ទីតាំងរឹងមាំមួយរបស់ក្រុមរដ្ឋអ៊ីស្លាម ឬ ISIS បន្ទាប់ពីពួកសកម្មប្រយុទ្ធរាប់រយនាក់បានចុះចាញ់ក្នុងពេលមើលឃើញសញ្ញាថាក្រុមភេរវកម្មមួយនេះកំពុងដួលរលំនិងមិនអាចការពារទឹកដីរបស់ខ្លួនបាន។

ឧត្តមសេនីយ៍ឯក Paul Funk ដែលបញ្ជាកងកម្លាំងចម្រុះប្រយុទ្ធនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បាននិយាយថា "ពួកគេកំពុងសុំចុះចាញ់។ មេដឹកនាំរបស់ពួកគេកំពុងបោះបង់ចោលពួកគេ"។

នៅក្នុងឈុតឆាកមិនធ្លាប់ឃើញពីមុនមក ក្រុមសកម្មប្រយុទ្ធក្នុងចំនួនដ៏ច្រើនបានប្រគល់ខ្លួនឱ្យកងកម្លាំងឃឺតអ៊ីរ៉ាក់ នៅទីក្រុង Kirkuk ស្ថិតនៅភាគនិរតីប្រទេស។

តាមការប៉ាន់ប្រមាណ ពួកអ្នកប្រយុទ្ធ ISIS នៅសល់គ្នាប្រហែល ៣.០០០ នាក់ទៀតប៉ុណ្ណោះក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកនិយាយថា ពួកនេះអាចនឹងនៅតែតស៊ូមិនចុះចាញ់ទាំងអស់គ្នានោះឡើយ៕ ប្រភព៖បរទេស


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab