មិត្តភក្តិគ្រួសាររបស់ខ្មាន់កាំភ្លើងនិយាយថា ជនដៃដល់ចូលចិត្តរួមភេទជាមួយស្រីពេស្យាដែលកាស៊ីណូផ្តល់ជូនឥតគិតថ្លៃ ហើយមិនដែលត្រូវគ្នាជាមួយសង្សារទេ

មិត្តភក្តិគ្រួសាររបស់បុរសម្នាក់ដែលបាញ់សម្លាប់មនុស្ស ៥៩ នាក់នៅក្នុងការបាញ់កាំភ្លើងដ៏ធំបំផុតក្នុងប្រវត្ដិសាស្ដ្រអាមេរិកបានលាតត្រដាងពីទំនាក់ទំនងសោះកក្រោះរវាងគាត់និងមិត្តស្រីរបស់គាត់ព្រមទាំងការចូលចិត្តលេងស្រីពេស្យាដែលផ្តល់ជូនដោយកាស៊ីណូដោយឥតគិតថ្លៃ។

អ្នកជំនួញអូស្ត្រាលីឈ្មោះ Adam Le Fevre មានទំនាក់ទំនងជាមួយប្អូនស្រីរបស់ស្ត្រីឈ្មោះ Marilou Danley ដែលជាសង្សាររបស់ខ្មាន់កាំភ្លើងឈ្មោះ Stephen Paddock ដែលជាអ្នកបាញ់សម្លាប់មនុស្ស ៥៩ នាក់និងបាញ់ខ្លួនឯងនៅក្នុងការសម្លាប់រង្គាលកាលពីថ្ងៃអាទិត្យ ទី១ តុលា។

លោក Le Fevre បានប្រាប់កម្មវិធី A Current Affair របស់ទូរទស្សន៍អូស្ត្រាលីថា គាត់បានទៅទីក្រុងឡាសវេហ្គាសជាមួយ Paddock អាយុ ៦៤ ឆ្នាំកាលពី ២ ឆ្នាំមុនជាមួយសង្សាររបស់គាត់ឈ្មោះ Liza និងបងស្រីរបស់នាងឈ្មោះ Marilou ហើយបានធ្វើដំណើរទៅប្រទេសហ្វីលីពីនជាមួយគាត់ពីរដង ដែលលើកដំបូងគឺក្នុងឆ្នាំ ២០១៣។

[caption id="attachment_19110" align="alignnone" width="634"] អ្នកជំនួញអូស្ត្រាលីឈ្មោះ Adam Le Fevre[/caption]

គាត់បាននិយាយថា Paddock តែង "ជេរប្រមាថច្រងេងច្រងាង" ដាក់ Danley អាយុ ៦២ ឆ្នាំ ជាហេតុធ្វើឱ្យ Danley មានការភ័យរន្ធត់និងខឹងសម្បារ ខណៈចូលចិត្តចេញទៅលេងស្រីពេស្យាជាច្រើននាក់ដែលផ្តល់ឱ្យដោយកាស៊ីណូ ឥតគិតថ្លៃផងដែរ។

ដោយនិយាយសំដៅលើស្រីពេស្យាផ្តល់ជូន Paddock ឥតគិតថ្លៃដោយកាស៊ីណូនានាក្នុងទីក្រុងឡាសវេហ្គា លោក Le Fevre បាននិយាយថា "ខ្ញុំមិនមានសំណួរទេថាតើការផ្តល់ជូនពិសេសមួយចំនួនត្រូវបានទទួលយកឬក៏អត់។ ចម្លើយគឺដឹងតែយល់ព្រមទទួលយក"។

[caption id="attachment_19111" align="alignnone" width="634"] ខ្មាន់កាំភ្លើង Stephen Paddock (ស្តាំ)[/caption]

គាត់បាននិយាយថាទំនាក់ទំនងរវាងខ្មាន់កាំភ្លើងនិងដៃគូរបស់គាត់គឺមិនមែនជា "ការស្រឡាញ់" ឬ "ការថែទាំ" នោះឡើយ។

គាត់បន្តថា "ខ្ញុំធ្លាប់ឃើញផ្ទាល់ Steve និយាយជាមួយ Marilou ទាំងគំរោះគំរើយ។ Marilou ... ហាក់ដូចជាភ័យខ្លាចហើយញាប់ញ័រនៅក្បែរ Steve ព្រោះគាត់នឹងនិយាយតាមរបៀបដ៏ថោកទាបគ្រប់ពេល"។

[caption id="attachment_19112" align="alignnone" width="634"] ផ្ទះរបស់ Stephen Paddock ថតឆ្នាំ ២០០៥[/caption][caption id="attachment_19113" align="alignnone" width="634"] ផ្ទះរបស់ Stephen Paddock ថតឆ្នាំ ២០០៥[/caption]

លោក Le Fervre បាននិយាយថាលោកមានទំនុកចិត្តថាលោកស្រី Danley មិនដឹងពីការវាយប្រហារដែលបានគ្រោងទុកនោះទេ ដែលក្នុងនោះ Paddock បានបើកការបាញ់ប្រហារលើពិធីបុណ្យតន្ត្រីមួយពីបន្ទប់របស់ខ្លួននៅលើជាន់ទី ៣២ នៃកាស៊ីណូ Mandalay Bay មុនពេលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕ ប្រភព៖បរទេស




adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab