adverise with khmeread 1

​តើ Spurs អាច​ឈ្នះ Premier League ជា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល ៥៦ ឆ្នាំ​បានទេ​?

​លោក Jamie Carragher ជឿថា​ប្រសិនបើ Tottenham ពិតជា​គ្រង​ជើងឯក​លី​កបាន​មែន នេះ​ពិតជា​ការដឹកនាំ​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Premier League បន្ទាប់ពី​លោក Mauricio Pochettino បាន​លើកទ័ព​របស់លោក​ទៅយក​បី​ពិន្ទុ​ពី Manchester City កាលពី​ម្សិលមិញ​។​

​ខ្សែបម្រើ Christian Eriksen រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​ក្នុង​ទឹកដី Etihad បន្ទាប់ពី​កីឡាករ Kelechi Iheanacho បា​នរក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ Man City ខណៈពេល Harry Kane បាន​ស៊ុត​បើកឆាក​ឲ្យ Spurs​។​

Carragher ក៏បាន​សរសើរ​ដល់​លោក Pochettino ផងដែរ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ឈ្នះ​ប្រាំពីរ​ប្រកួត​ជាប់​គ្នា​ក្នុង​គ្រប់​ក្របខ័ណ្ឌ​ទាំងអស់ ដែល​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ឆ្នាំ ១៩៨៣ មក​។​

​អតីត​ខ្សែការពារ Liverpool រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា "​យើង​បាន​និយាយ​អំពី​ទស្សនៈ​ដែល​លោក​បានដាក់​ចូលទៅក្នុង​ទីលាន​ជាមួយនឹង​ការលេង​បែប​គៀបសង្កត់​ដ៏​ខ្លាំងខ្លា ប៉ុន្តែ​វា​ក៏​សំខាន់បំផុត​ផងដែរ​ចំពោះ​អ្វីដែល​គាត់​បានធ្វើ​នៅក្រៅ​ទីលាន​"​។​

​លោក​បាន​បន្តថា "​កុំភ្លេចថា​ក្រុម​ដែល​គាត់​បាន​ចូលមក​ដឹកនាំ​នេះ មាន​កីឡាករ​លេង​មិនកើត​ជាច្រើន​ដែល​ត្រូវ​ដកចេញ​ពី​ក្រុម​។ ប្រសិនបើ Leicester អត់​ឈ្នះ​លី​ក​ទេ អ​ញ្ជឹ​ង​មានតែ Tottenham ទេ ពីព្រោះ​នេះ​អាចជា​រឿង​ដ៏​ធំ​សម្បើម​នៅក្នុង​ប្រវត្តិ​របស់ Premier League ដោយសារ​ការចំណាយរ​បស់​ពួកគេ​"​។​

"​នៅពេលដែល​អ្នក​គិតដល់​ក្រុង​គ្រង​ជើងឯក​ចាស់ អ្នក​ច្បាស់​ជា​នឹង​រំពឹងថា​អ្នកណា​នឹង​លើក​ពាន​ម្តង​ទៀតហើយ​។ ប៉ុន្តែ​អ្នក​មិនបាន​រំពឹងថា Tottenham នឹង​ឈ្នះ​ពាន​នោះទេ​។ វា​ច្បាស់​ជាការ​ដឹកនាំ​ដ៏​ល្អ​ប្រចាំ​ប្រវត្តិ Premier League ហើយ ប្រសិនបើ Tottenham នៅតែ​ទៅមុខ​បែបនេះហើយ​ច្បាស់​ជា​ឈ្នះ​លី​ក​ជាមិនខាន​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់