ជិះម៉ូតូបញ្ច្រាស់ទិសលើស្ពានអាកាស៥មករាត្រូវរថយន្តបុកដាច់ជើង និងបាក់ដៃ

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសឡើងលើស្ពានអាកាស ៥ មករា ត្រូវបាន រថយន្ត Range Rover បុកពេញទំហឹង បណ្តាលឱ្យដាច់ជើងឆ្វេង និងបាក់ដៃឆ្វេង រងរបួសធ្ងន់ធ្ងរ។

គ្រោះថ្នាក់នេះ បានកើតឡើង នៅម៉ោង១២ និង១០នាទី រំលងអធ្រា្រត ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានអាកាស៥មករា ផ្នែកខាង សង្កាត់ផ្សារដូប៉ូ៣ ខណ្ឌទួលគោក។

ស្រ្តីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ វ័យប្រហែល៣៧ឆ្នាំ ធ្វើដំណើរដោយម៉ូតូ ស្មាស់រីវ៉ូ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A-2574។ រីឯរថយន្តស៊េរីទំនើប ម៉ាក Rang rover ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរត់បាត់។

សាក្សីបានឱ្យដឹងថា ដំបូងស្រ្តីរងគ្រោះ បានធ្វើដំណើរ តាមមហាវិថីសហព័ន្ធរស្ស៊ី ក្នុងទិសដៅ ពីកើត ទៅលិច។ លុះមកដល់ស្ពាន៥មករា បានជិះបញ្ច្រាស់ បុកជាមួយនឹងរថយន្ត ដែលកំពុងបោះពួយលឿន ទិសដៅពី លិចទៅកើត បុកគ្នាពេញទំហឹង បណ្តាលឱ្យភាគីខាងម៉ូតូប៉ើងខ្ទាតផ្ទប់ទៅនឹងរបាំងថ្ម តែម្តង។

ស្រ្តីរងគ្រោះត្រូវ បានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ភ្លាមៗផងដែរ។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab