ឃាត់មនុស្ស ៣ នាក់ប្រើល្បិចក្លែងបន្លំ ក្នុងកាស៊ីណូ យកលុយដុល្លារក្រដាស ១០០ ដុល្លារ បិតក្រដាស ០៥ ដុល្លារ

ព្រះសីហនុ ៖ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិន និងជនជាតិខ្មែរ កំពុងត្រតាយប្រតប់គ្នានៅចំណុច កាស៊ីណូ អ័ររ៉េនថលហៀល ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៤ និង១៧ នាទីល្ងាច បន្ទាប់មកភាគីដែលជាជនជាតិខ្មែរ បានឡើងជិះម៉ូតូដែលមានគ្នា០២នាក់ ចេញយ៉ាងលឿន។

ភ្លាមនោះកម្លាំងប៉ូលិសការិយាល័យកណ្តាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ូលិសក្រុងព្រះសីហនុ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានដេញប្រផាត់ចាប់ប្រភីងជនជាតិខ្មែរទាំង ០២នាក់នោះ បាននៅចំណុច អូរ៣ ក្រុងព្រះសីហនុ។

បន្ទាប់មកសម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចបានហៅភាគីជនជាតិ ចិន និងអ្នកដែលជាប់ពាក់ព័ន្ធ ដើម្បីយកមកសួរនាំ នៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្ត។

ប៉ូលិសនិយាយថា ក្រោយពីធ្វើការសាកសួររួចមក ភាគីជនជាតិចិន ឈ្មោះ LIV WEN LONG ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ មានទីលំនៅ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងទៅលើ ភាគីជាជនជាតិខ្មែរ និងអ្នក ដែលសមគំនិត ចំនួន០៣នាក់ ដែលបានយកលុយក្រដាស ១០០ ដុល្លារបិតលើក្រដាស០៥ ដុល្លារមកបន្លំ ដើម្បីគេងចំណេញលើកាស៊ីណូរបស់គាត់។

ចំណែកភាគីជនជាតិខ្មែរទាំង ០៣នាក់ គឺ១.ឈ្មោះ ហាក់ អ៊ាមសៀ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជាអ្នកក្លែងបន្លំលុយលេងកាស៊ីណូ), ២.ឈ្មោះ ជាង ចាន់ធារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ អ្នកចែកបៀរ ក្នុងកាស៊ីណូ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) និង៣.ឈ្មោះ ហាក់ អៀមជួ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ចូលជួយពេលឃើញការប្រតាយប្រតប់គ្នា)។ វត្ថុតាងចាប់យកបានលុយចំនួន ១.២៦០ដុល្លារ។

ប៉ូលិសបន្តថា ករណីនេះកើតឡើងដោយសារឈ្មោះ ហាក់ អ៊ាមសៀ បានទៅលេងល្បែងនៅកាស៊ីណូ អ័ររ៉េនថលហៀល និងបានយកលុយ ១០០ ដុល្លារបិតជាប់ប្រដាស ០៥ដុល្លារដើម្បីលេងបន្លំ គេងចំណេញទៅលើកាស៊ីណូ ដោយមានការសមគំនិតពីប្រពន្ធរបស់គេឈ្មោះ ជាង ចាន់ធារី ដែលជាបុគ្គលិក ចែកបៀរក្នុងកាស៊ីណូនោះ តែត្រូវអ្នកគ្រប់គ្រងកាស៊ីណូ ដឹង ក៏មានការប្រតាយប្រតប់គ្នាតែម្តង។

ចំពោះជនសង្ស័យខាងលើនេះ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab