ប៉ូលិសប៉ុស្តិ៍ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន១៦កញ្ចប់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកប្រា បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៧ តុលា ២០១៧ ម៉ោង៩ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ចាប វង្ស ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មៃរ មុខរបរកម្មករ រោងចក្រយីវូ ស្នាក់នៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១៦កញ្ចប់ថង់តូច។

បច្ចុប្បន្នបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab