adverise with khmeread 1

ជនសង្ស័យ​៥​នាក់​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

   ភ្នំពេញ​៖ ជនសង្ស័យ​៥​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤​ខែ​០២​ឆ្នាំ​២០១៦​ពាក់ព័ន្ធ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះជួល បន្ទប់​លេខ​២៤ ក្រុម​០៣ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    មន្ត្រី​ងា​វុ​ធ​ហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រួមមាន​១-​ឈ្មោះ​គួ​ង កុសល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ ស្រុកកំណើត​ភូមិ​ជី​រ៉ូ ស្រុក​ត្បូងឃ្មុំ​ខេត្តកំពង់ចាម​២-​ហឹម សុ​វឿ​ង ហៅ​អា​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្រុកកំណើត ភូមិ​សំបុក ខេត្តក្រចេះ​៣-​ឆែម ធី​ម ហៅ ម៉ៅ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បើកបរ​រថ​យ​ន្ថ ស្រុកកំណើត​ភូមិ​គ្រាំង​សា​ម៉​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​៤-​សូ ម៉ា​យ៉ា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​ស្រុកកំណើត​ភូមិ​ឈូក​ស្រុក​ឈូក​ខេត្តកំពត​និង​៥-​ងឺ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ភូមិ​ព្រែ​កជើង​ព្រុំ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ក្នុងនោះ ចាប់យក​វត្ថុតាង​រួមមាន ៖១-​ក្រាម​ស​ថ្លា​ចំនួន​០៦​កញ្ជប់​តូច​២-​ដប​ជក់​ចំនួន​០២​ដប​៣-​ដែកកេះ ចំនួន​០២ ៤-​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង ៥-​កាបូបដៃ​ចំនួន​០៤ ៦-​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សង់​សេ​១២៥​សេរី​០១៥ ស្លាក​លេខ​ភ្នំពេញ 1CW-3125​។​

     ប​ច្ចុ​ប្ប​ន្ធ​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន បញ្ជូនទៅ ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

adverise with khmeread

មតិយោបល់