adverise with khmeread Goktasi meteor 670

អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​មាន​ផែន​ការកែ​មី​ស៊ី​ល​នុយក្លេអ៊ែរ​ឱ្យ​ទំនើប​ដើម្បី​បាញ់​ផ្កាយដុះកន្ទុយ​និង​អាចម៍ផ្កាយ​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​ចង់​ធ្វើ​ទំនើបកម្ម​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់ខ្លួន​ក្នុង​បំណង​ទប់ស្កាត់​ផ្កាយដុះកន្ទុយ ដែល​គំរាមកំហែង​វាយប្រហារ​ផែនដី​តាមរយៈ​ការបាញ់​កម្ទេច​វា​ចោល ខណៈដែល​វា​កំពុង​ស្ថិតនៅ​ទី​អវកាស​នៅឡើយ​។ 

​    ​ខណៈ​វា​ស្តាប់ទៅ​ស្រដៀង​ទៅនឹង​គម្រោងការ​ក្នុង​ភាពយន្ត​បែប​វិទ្យាសាស្ត្រ រឿង  Armageddon and Deep Impact ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​បាន​កំពុង​រៀបចំ​ផែនការ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​របស់ខ្លួន ឈ្មោះថា មី​ស៊ី​ល ICBM ដើម្បី​ផ្តោត​គោលដៅ​លើ​ផ្កាយដុះកន្ទុយ​។ 

​    ​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី TASS បាន​រាយការណ៍​ថា មី​ស៊ី​ល​នេះ​អាចមាន​ថាមពល​ក្នុងការ​បំផ្លាញ​ផ្កាយដុះកន្ទុយ​ដែលមាន​ទំហំ ២០​ម៉ែត្រ រហូតដល់ ៥០ ម៉ែត្រ​។ 

​    ​អ្នកស្រាវជ្រាវ​ផ្នែក​រ៉ុក្កែត​ជាន់ខ្ពស់ លោក សា​ប៊ីត សៃ​ហ្គា​រ៉ា​យ៉េ (Sabit Saitgaraye) មកពី​ការិយាល័យ Makeyev Rocket Design Bureau បាន​និយាយថា ពួកគេ​មាន​គម្រោង​ធ្វើតេស្ត​មី​ស៊ី​ល​នៅលើ​អាចម៍ផ្កាយ​ឈ្មោះ  99942 Apophis ដែល​គេ​ជឿថា​នឹង​ហោះ​ឆាប​ផែនដី​ដ៏​គ្រោះថ្នាក់​នៅក្នុង​ឆ្នាំ ២០៣៦​។ 

​    ​ទោះយ៉ាងណា អង្គការ​ណា​សាបាន​ច្រានចោល​ជា​ធរមាន​រួចមកហើយ​នូវ​លទ្ធភាព​នៃ​ផលប៉ះពាល់​របស់​អាចម៍​ផ្កាយ​នេះ​មកលើ​ផែនដី​។ 

​    ​ដោយ​រកឃើញ​ក្នុង​ឆ្នាំ ២០០៤ អាចម៍ផ្កាយ ដែលមាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​ចំនួន ៣​ដង​កន្លះ​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អវកាស និង​បណ្តាញ​ផ្សព្វផ្សាយ​នានា នៅពេល​ការ​គណនា​ជំហាន​ដំបូង​នៃ​គន្លង​របស់​វា​ចង្អុលបង្ហាញ​ថា លទ្ធភាព​នៃ​ផលប៉ះពាល់​មកលើ​ផែនដី​មាន ២,៧ ភាគរយ ប៉ុន្តែ​ក្រោយមក​លទ្ធភាព​នៃ​ផលប៉ះពាល់​នេះ​ត្រូវបាន​ច្រានចោល​ទៅវិញ​។ 

​    ​លោក សៃ​ហ្គា​រ៉ា​យ៉េ បាន​និយាយថា "​រ៉ុក្កែត​ភាគច្រើន​ដំណើការ​ដោយ​ប្រេងឥន្ធនៈ​ក្តៅ​។ ឥន្ធនៈ​ក្តៅ​ចាប់ផ្តើម ១០ ថ្ងៃមុន​ការបាញ់​បង្ហោះ ហេតុដូច្នេះ រ៉ុក្កែត​ទាំងនោះ​មិនអាច​ប្រើ​សម្រាប់​បំផ្លាញ​ផ្កាយដុះកន្ទុយ ដែលមាន​អង្កត់ផ្ចិត​ស្រដៀង​នឹង​ផ្កាយដុះកន្ទុយ Chelyabinsk ដែល​គេ​រកឃើញ​ច្រើន​ម៉ោង​មុន​ចូលមក​កៀក​ផែនដី​នោះទេ​។ សម្រាប់​គោលបំណង​នេះ មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​អាច​ប្រើប្រាស់​បាន តែ​ទាល់តែ​ធ្វើ​ទំនើបកម្ម​"​។ 

​    ​ជា​លទ្ធផល មី​ស៊ី​ល ICBM ដែល​គេ​កែ​ឱ្យ​ខ្លាំង​នឹង​តម្រូវឱ្យ​ចំណាយ​ប្រាក់​យ៉ាងច្រើន និង​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាមុនសិន ហេតុ​ដូច្នោះ​ហើយ ទើប​គេ​នៅ​មិនទាន់​ប្រាកដថា គម្រោង​នេះ​នឹង​ទទួលបាន​ភ្លើង​ខៀវ​ឬក៏​អត់​៕  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់