adverise with khmeread Untitled 1

ទើប​ចេញពី​គុក​ចូល​គុក​ម្តងទៀត​ពូកែ​ខាង​លួច​ប្លន់​

     ព្រះសីហនុ ៖ មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ដោយ​កាំភ្លើង​អាកា ទើប​ចេញពី​គុក​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​សហការ​ជាមួយ​ប៉ូលិស​សង្កាត់​លេខ​៤ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១​កន្លះ​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លុយ គា ភេទ​ប្រុស​អាយុ​34​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅមុខ​BS​ក្រុមទី​១៧​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ គឺជា​មុខសញ្ញា​ចាស់​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​កន្លងមក ហើយក៏​ជា​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ជាប់​៥​ឆ្នាំ​ពីបទ​ប្លន់​អាវុធ​AK​។​

    វត្ថុតាង​ចាប់យក​បាន​មាន សោ​រាង​អក្សរ​L​មួយ​,​ផ្លែ​ស​ច្នៃ​សម្រាប់​កាច់​បំបែក​សោ​រក​ម៉ូតូ​និង​ម៉ូតូ​កូរ៉េ​ពណ៌​ព្រីង​ទុំ​១​គ្រឿង​មិនដឹង​សារី​ឆ្នាំ​ណា​នោះទេ​។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​បន្ទាប់ពី​ត្រួតពិនិត្យ​ឃើញ​មាន​សម្ភារ​:​សម្រាប់​កាច់​សោក​ម៉ូតូ​និង​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កន្លងមក ៕​

adverise with khmeread

មតិយោបល់