adverise with khmeread Index1

ឌុប​មិត្តស្រី​ដើរលេង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​បុក​រថយន្ត​របួស​ទាំង​២​នាក់​

    ភ្នំពេញ ៖ យុវជន​ម្នាក់​បើកបរ​ម៉ូតូឌុប​មិត្តស្រី​ដើរលេង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ស្រាល នៅលើ​កំណាត់​ផ្លូវ​ព្រះ​នរោត្តម​កែង​និង​ផ្លូវ​លេខ​២២២ ក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​កុម្ភៈ​២០១៦ ។

​    ​ប្រភព​បាន​ឲ្យ​ដឹងថា គ្រោះ​ថា្នក់​ចរាចរ​ណ៏​នេះ គឺ​កើតឡើង​ស្រប​ខណពេល​គេ​ឃើញ យុវជន​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY-1718​មួយគ្រឿង ឌុប​មិត្តស្រី​របស់ខ្លួន​ម្នាក់​ដើរលេង​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ។​

     ដល់​ចំណុច​ផ្លូវកែង​លេខ​២២២​ដោយសារតែ​ម៉ូតូ​លឿន​បន្តិច​ហើយ​វ៉ា​រថយន្ត​នៅ​ពីមុខ​មិន​ចាំ​ម៉ាក និង​ស្របពេល​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ស សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-4955​មួយគ្រឿង​ជិះ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​គ្នា​បម្រុង​នឹង​បត់​ឆ្វេង ក៏ត្រូវ​ម៉ូតូ​បុក​ចំ​ពី​ចំហៀង​ខាងឆ្វេង បណ្តាល​ម៉ូតូ​ដួល​របួសធ្ងន់​នារី​ម្នាក់ រីឯ​បុរស​អ្នកបើកបរ​រងរបួស​ស្រាល ចំណែកឯ​ម៉ូតូ​និង​រថយន្ត​វិញ រង​ការខូចខាត​បាក់​ជំ​ពាស់​ខាងមុខ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ខាង​ភាគី​មា្ច​ស់​ម៉ូតូ​ប្រុស​ស្រី​ទាំង​២​នាក់ ត្រូវបាន​រថយន្ត​សមុយ​ដឹកបញ្ជូន​នាំទៅ​ជួយសង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។​រីឯ​ម៉ូតូ​នឹង​រថយន្ត​វិញ​ជា​វត្ថុតាង​បង្ក ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​៕​

adverise with khmeread

មតិយោបល់