adverise with khmeread 1

Arsenal កំពុង​ភ័យ​ខ្លួន​បន្ទាប់ពី​លេចឮ​ដំណឹង​ថា Ozil បដិសេធ​កិច្ចសន្យា​ថ្មី​

​យោងតាម​ប្រភពព័ត៌មាន​របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា កីឡាករ Mesut Ozil បាន​ច្រានចោល​កុងត្រា​ថ្មី​ដើម្បី​ស្នាក់នៅ​បន្ត​ជាមួយ Arsenal និង​បាន​ផ្តល់ដំណឹង​ទៅ​ក្លឹប​ថា គាត់​បានដាក់​ចិត្ត​ចាកចេញ​ហើយ​។​

​អ្នក​នាំ​លេង​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​កំពុង​តែមាន​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្រុម​របស់លោក Arsene Wenger ក្នុង​រដូវ​កាល​នេះ​និង​ក្លាយជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រុម​ទៅរក​ពាន Premier League ទៀតផង​។​

​ខ្សែបម្រើ​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ជួប​ការលំបាក​ពីរ​រដូវ​កាល​ដំបូង​នៅ​ទឹកដី Emirates បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Real Madrid ក្នុង​ឆ្នាំ ២០១៣ ក្នុងតម្លៃ ៤២ លាន​ផោន ប៉ុន្តែ​គាត់​បាន​បិទមាត់​កំពូល​អ្នក​រិះគន់​ទាំងឡាយ​នៅក្នុង​រដូវ​កាល​នេះ​តាមរយៈ​ទម្រង់​លេង​ដ៏​ល្អ​របស់គាត់​។​

Arsenal មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឲ្យ​ចុះកិច្ចសន្យា​រយៈពេល​យូរ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Marca អះអាងថា គាត់​បាន​ប្រាប់​កាំភ្លើង​ធំ​ថា​គាត់​នឹងមិន​បន្ត​កុងត្រា​ទៀត​ទេ ពីព្រោះ​គាត់​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះហើយ​។​

​សារព័ត៌មាន​នេះ​ក៏បាន​អះអាង​ទៀតផង​ដែរ​ថា ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ទាក់ទង​ជាមួយ​អ្នកតំណាង​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ ហើយ​បំណង​ចាកចេញ​របស់គាត់​កើតឡើង​ចេញពី​ជំនឿ​ដែលថា Wenger នឹងមិន​អាច​លើក​ពាន Champions League បានទេ​៕

adverise with khmeread
ប្រភព៖ មេត្រូ

អ្នកនឹងចូលចិត្ត

មតិយោបល់