adverise with khmeread Img 1204

នាឡិកា Huawei Honor Band Z1 តម្លៃ ៨០​ដុល្លារ​គួរ​ឲ្យ​ចាប់អារម្មណ៍​

​    ​Huawei Honor Band Z1 គឺជា​នាឡិកា Smartwatch សម្រាប់​តាមដាន​សុខភាព​របស់​អ្នក​ជាមួយ​ស្ទីល​យ៉ាង​សាមញ្ញ​។ Smartwatch សេរី​ថ្មី​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្ដែ​មិនមាន​មុខងារ​ច្រើន​ឡើយ ដូចនេះហើយ​ទើប​មានតម្លៃ​ត្រឹម ៨០​ដុល្លារ​។ នាឡិកា​នេះ​អាច​ផ្តល់យោបល់​ដល់​អ្នក​អំពី​ការដុត​រំលាយ​សារធាតុ​កាឡូរី​ក្នុង​ខ្លួន និង​បន្ទាប់មកទៀត​វា​នឹង​ប្រាប់​ឱ្យ​អ្នក​ត្រូវធ្វើ​អ្វី ហើយ​វា​ក៏​នឹងធ្វើ​ការតាមដាន​ការ​គេង​របស់​អ្នក​ផងដែរ​។​

​    ​ចំពោះ​រូបរាង​របស់​នាឡិកា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ដែក​អ៊ី​ណុ​ក និង​សារធាតុ Hypoallergenic និង​ខ្សែ​ដង​នាឡិកា​ធ្វើឡើង​អំពី Polyurethane មាន​បី​ពណ៌​គឺ ខ្មៅ​, ប្រាក់​, និង​ស​។ ម្យ៉ាងវិញទៀត នាឡិកា Honor Band Z1 មិន​ជ្រាប​ទឹក​នោះទេ​។​

​    ​ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​វិញ ជុំវិញ​មាននៃ​ផ្ទៃ​អេក្រង់​នាឡិកា​មាន​ទំហំ ១,០៧ អ៊ី​ញ​, ទម្ងន់ ២៥​ក្រាម​, Touch OLED, មាន Bluetooth 4.1 ចាប់បាន​ចម្ងាយ​១០​ម៉ែត្រ ប្រើ​បាន​នៅលើ Android 4.4.4 ឡើង និង iOS 7.0 ឡើង​, មាន​ទំហំ RAM 128 KB និង Microprocessor 512 KB, ចំពោះ​ថាមពល​ថ្ម​របស់​វា​មាន 70 mAh ប្រើ​ញឹកញាប់​បាន​បី​ថ្ងៃ និង​ទុកចោល​បាន ១៤ ថ្ងៃ​៕

 

adverise with khmeread

មតិយោបល់