adverise with khmeread Stole

ប៉ូលិសប៉ុស្តិ៍ស្ទឹងត្រែងឃាត់ចោរឆក់កាបូប២នាក់

     ស្ទឹងត្រែង ៖ ជនសង្ស័យវ័យក្មេង២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងត្រែងឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ៦ធ្នូឆ្នាំ ២០១៥ នៅចំណុចភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបជាក់ស្តែងពីជនរងគ្រោះម្នាក់។
     ប៉ូលិសប៉ុស្តិ៍ស្ទឹងត្រែងបានឲ្យដឹងថា យោងតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាឱ្យធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ គឺ១-ឈ្មោះ នាង ទូ ភេទប្រុស អាយុ១៦ឆ្នាំ និង ២-ឈ្មោះ សូ មី ភេទ ប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ស្តីពីបទ​ឆក់កាបូបជាក់ស្តែង ដោយធ្វើការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាពុំបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិឬរបួសដល់ជនរងគ្រោះឡើយ ។ភ្លាមៗនោះប៉ូលិសពុំទាន់បានបញ្ចាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ។
    ក្នុងករណីខាងលើនេះប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់