adverise with khmeread 1

​រឿង Deadpool បំបែក​កំណត់ត្រា​ភាពយន្ត​ស្ទើរ​ទាំងស្រុង​នៅ​ប្រទេស​អង់គ្លេស​

ខ្សែភាពយន្ត​រឿង Deadpool កំពុង​បំបែក​កំណត់ត្រា​លក់​សំបុត្រ​ដាច់​បំផុត​នៅ​ប្រទេស​អង់គ្លេស ខណៈដែល​ភាពយន្ត​នេះ​គ្រោង​នឹងធ្វើ​ឱ្យបាន​ជោគជ័យ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ការដាក់​បញ្ចាំង​ដំបូង​នៃ​ភាពយន្ត​ប្រភេទ R-rated នេះ​។​

​ភាពយន្ត​បែប​កំពូល​វីរៈបុរស​មួយ​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា បានទទួល​ប្រាក់ចំណូល ១៣០ លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​នៅឯ​ប្រទេស​អង់គ្លេស​។ វា​ជា​លទ្ធផល​មួយ​ដែល​លើសពី​ការរំពឹងទុក ហើយ​ខ្សែភាពយន្ត​មួយ​នេះ​ក៏​កំពុង​នឹង​ត្រៀម​បំបែក​កំណត់ត្រា​ខ្សែភាពយន្ត​ដែល​លក់​សំបុត្រ​ដាច់​ជាងគេ​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​ផងដែរ គឺ​រឿង The Matrix Reloaded ដែល​គ្មាន​អ្នកណា​អាច​ផ្តួល​បាន​នៅឡើយ​ទេ​តាំងពី​ឆ្នាំ ២០០៣ មក​។​

​យោងតាម​វេ​ប​សាយ Variety ភាពយន្ត​បែប​វីរៈបុរស Deadpool មួយ​នេះ​ក៏​ជា​ខ្សែភាពយន្ត​លក់​សំបុត្រ​ដាច់​លឿន​ជាងគេ​ផងដែរ​ចាប់តាំងពី​បាន​ចាក់​បញ្ចាំង​ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ ដោយបាន​ផ្តួល​កំណត់ត្រា​ចាស់​កាលពី​ឆ្នាំមុន​ក្នុង​ខ្សែភាពយន្ត​បែប​ស្រើបស្រាល​រឿង Fifty Shades Of Grey ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់