adverise with khmeread 1

ថ្ងៃបុណ្យ​សង្សារ ៖ នាំ​ស្រី​សេ្ន​ហ៍​ចូលដេក​ផ្ទះសំណាក់​មួយ​យប់ ​ព្រឹក​ឡើង​ផ្អើល​ឈុ​ល​ប្រពន្ធ​តាម​ទាន់​កាច់ក​!

    ភ្នំពេញ ៖  ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ឬ ពាក្យ​សម​ញ្ញ​គេ​ហៅថា​"​បុណ្យ​សង្សារៗ​" មាន​បុរស​ម្នា​ក់បាន​នាំ​ស្រី​ស្នេហ៍​ចូលដេក​ផ្ទះសំណាក់​ឃ្វី​ន ហើយ​ត្រូវ​ប្រពន្ធ​គាត់​តាម​ទាន់​ហើយបង្ក​ជា​ជម្លោះ​ផ្អើល​ឈុ​ល​ដល់​សមត្ថកិច្ច​។​

    ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៥​កុម្ភ​:២០១៦​នៅមុខ​ផ្ទះសំណាក់​ឃ្វី​ន​ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។​

    ប្រភព​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ មាស សុផាត  អាយុ​៤១​មុខរបរ​បុ​គ្គិ​លិ​ក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ក្រុម​៤ ផ្លូវលំ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។​

   ចំំ​ណែ​ក​ប្តី​កំហូច​ខាងលើ​ឈ្មោះ ជា សុភាព អាយុ​៤៧​ឆ្នាំ មុខរបរ​ប៉ូលិស​ស្នាក់ នៅ​ក្រុម​៤​ផ្លូវលំ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    រីឯ​ស្រី​សេ្ន​ហ៍​មានឈ្មោះ លី សួន​ដៀប អាយុ​៣៥​ឆ្នាំ​មុខរបរ​មេការ​នៅ​ហាង​ខារ៉ាអូខេ​A1​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

   ប្រភពពី​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ឲ្យ​ថា នៅមុន​កើតហេតុ​ខណ​:​ស្ត្រី​ម្នាក់​បាត់​ប្តី​មួយ​យប់​មិនឃើញ​ចូល​ផ្ទះ​តេ​ក៏​មិន​ចូល គាត់​ក៏​តាមរក​ហើយ​មាន​គេ​ប្រាប់ថា​"​ឃើញ​ប្តី​គាត់​បាន​នាំ​ស្រី​ទៅ​ដេកផ្ទះសំណាក់​ឃ្វី​ន​" ។ គាត់​ក៏​នាំ​បងប្អូន​ទៅតាម​ប្តី​នៅផ្ទះ​សំណាក់​ខាងលើ​តែម្តង​និង​បាន​នាំ​ទាំង​ប្តី​ទាំងស្រី​សេ្ន​ហ៍​ខាងលើ​យកមក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​។​

   ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយពី​មកដល់​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ភាគី​ទាំងសងខាង​បាន​មានរឿង​ប្រតាយ​តប់​គ្នា​មួយ​ប្រាវ​បង្ក​ភ្ញាក់ផ្អើល​នៅ​ពេញ​ប៉ុស្តិ៍​។ តែ​ក្រោយមក​សមត្ថកិច្ច​បាន​ជួយសម្របសម្រួល​ក៏​ស្ងាត់​វិញ​ទៅ​។​

    ក្នុងករណី​ខាងលើនេះ​ប្រព​ន្ធ្​បាន​ប្តឹង​ប្តី​ខាងលើ​ពីបទ​ប្រើ​ហឹ​ង្សា​ដោយ​ទះកំផ្លៀង​គាត់​នៅមុខ​ស្រី​ស្នេហ៍​មួយ​ករណី​សិន ហើយ​នៅមាន​រឿង​ផ្សេងទៀត​ដែល​ត្រូវ​ជម្រះ​គ្នា​ជាមួយ​លោក​ប្តី។​

    បច្ចុប្បន្ន​ប៉ូលិស​មូលដ្ឋាន​កំពុងធ្វើការ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ក្រោម​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​។ ប្រសិន​មិនត្រូវ​គ្នា​ប៉ូលិស​នឹង​បញ្ជូនទៅ​សាលាសង្កាត់ភ្នំពេញ​ថ្មី​ដោះស្រាយ​បន្ត​រឿង​សាយ​ហាយ​ស្មន់​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់