adverise with khmeread 0

ចាញ់​ប៉ុន្មាន​គ្រាប់​ក៏​អត់​បញ្ហា សំខាន់ Lescott មាន​សមត្ថភាព​ទិញ​ឡាន​ថ្លៃ​!

ខ្សែ​ការស្លាប​របស់​ក្រុម Aston Villa កីឡាករ Joleon Lescott បានធ្វើឱ្យ​អ្នកគាំទ្រ​ក្រុម​ខ្លួន​ខឹងសម្បារ​យ៉ាងខ្លាំង ជាមួយនឹង​ពាក្យសម្តី​មួយចំនួន​នៅលើ​បណ្តាញ​សង្គម Tweeter បន្ទាប់ពី​ទទួល​បរាជ័យ​ក្រោម​ដៃ​ក្រុម​ហង្ស​ក្រហម Liverpool យ៉ាងដំណំ​។​

​ក្រោយ​ការប្រកួត​ត្រូវ​បានបញ្ចប់​មិនទាន់បាន​ពីរ​ម៉ោង​ស្រួលបួល​ផង បន្ទាប់ពី​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​ទទួល​បរាជ័យ​ក្នុង​លទ្ធផល ៦-០ ក្រោម​ថ្វីដៃ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​ក៏បាន​បង្អួត​រូបភាព​មួយ​សន្លឹក​នៃ​ឡាន Mercedes ដែល​មើលទៅ​ហាក់ដូច​ថ្លៃ​មិនធម្មតា​ទៅក្នុង​បណ្តាញ​សង្គម​ផ្ទាល់​របស់ខ្លួន​។​

​រឿង​មួយ​នេះ​បាន​បង្កាត់​ភ្លើងកំហឹង​ទៅដល់​ប្រិយមិត្ត​ក្រុម Aston ដែល​កំពុងតែ​មិន​ពេញចិត្ត​ជាមួយ​លទ្ធផល​មួយ​នេះ​ស្រាប់​។ គាត់​គួរតែ​បានគិត​អំពី​អ្វីដែល​បាន​កើតឡើង​ចំពោះ​រឿង​ដែល​គាត់​ហ៊ាន​ធ្វើបែបនេះ មិនមែន​សម្លឹងមើល​អ្វីដែល​គាត់​អាច​ទិញ​ជាមួយនឹង​ប្រាក់​ឈ្នួល​ដ៏​សម្បើម​របស់គាត់​នោះឡើយ​។​
​ការផ្ទុះ​កំហឹង​ទប់​មិន​ជាប់​របស់​អ្នកគាំទ្រ​គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ព្រោះ​ក្រុម​ខ្លួន​កំពុង​ឈរ​នៅ​លេខ ១ រាប់​ពី​បាត​តារាង ហើយ​បែរជា​កីឡាករ​រូបនេះ​មិន​ព្រងើយកន្តើយ​នឹង​ការស្រុតចុះ​ទម្រង់​លេង​របស់​ក្រុម​បន្តិច​ទាល់តែសោះ​។ នរណា​ទៅ​ដែល​មិន​ក្តៅ​ក្រ​ហារ​បើ​ទទួលបាន​រូបភាព​បែប​ឌឺដង​ពី​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​បែបនេះ​នោះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់