adverise with khmeread Untitled 1

ដាក់​ថ្នាំ​ក្នុង​ប៊ីយែរ​ឲ្យ​ផឹក​សន្លប់​យក​ម៉ូតូ​និង​យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន​

     កោះកុង ៖ សម្រាប់​ខេត្តកោះកុង​នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​ឬ​បុណ្យ​សង្សារ​មាន​ហេតុការណ៍​កើតឡើង​២​លើក គឺ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ដាក់​ថ្នាំ​ស​ណ្តុំ​ក្នុង​ប៊ីយែរ​ឲ្យ​ផឹក​សន្លប់​យក​ម៉ូតូ​និង​យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន ។​

    ១-​បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ពាក់ព័ន្ធ​ករណី​ដាក់​ថ្នាំ​ក្នុង​ប៊ី​យ៉ែ​រយ​ក​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ស្រុក​កោះកុង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​រ​សៀ​ថ្ងៃទី​១៤​កុម្ភ​: ឆ្នាំ​២០១៦​នៅ​ចំណុច​តា​តៃ ក្នុងភូមិ​អន្លុង​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម​ស្រុក​-​ខេត្តកោះកុង​។​

    ប៉ូលិស​និយាយថា មុខសញ្ញា​សង្ស័យ​ឈ្មោះ​អ៊ិន វុទ្ធី​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ជាតិខ្មែរ​ស្រុកកំណើត​ភូមិ​-​ឃុំ​អូ​តា​គី​ស្រុក​សង្កែ ខេត្តបាត់ដំបង មុខរបរ​មិន​ពិត​
​ប្រាកដ​។​ចំណែក​មុខសញ្ញា​គេចខ្លួន​ឈ្មោះ​សុខ ឡៃ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ជាតិខ្មែរ​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​វ៉ា សុផល​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូឌុប​ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ត្រូវបាន​ជនល្មើស​ប្រើល្បិច​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ប៊ីយែរ​ឲ្យ​ផឹក​សន្លប់​រួច​យក​ម៉ូតូ​ទៅ​បាត់​។​ក្រោយពី​ដាក់ពាក្យ​បណ្តឹង​ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​ម្នាក់ និង​បន្ត​ចាប់​ម្នាក់ទៀត​។​

    ២- មាន​យុវជន​ជា​កូនសិស្ស​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​កាលពី​រសៀល​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦ ដែលជា​ថ្ងៃបុណ្យ​សង្សារ នៅ​ចំណុច​ភូមិ​១ សង្កាត់​ស្មាច់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។​

    ប៉ូលិស​និយាយថា យុវជន​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ឈ្មោះ​ប្រាក់ ស៊ី​ធួន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​សិស្ស​ទីលំនៅ​ភូមិ​១​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

    សាកសព​ត្រូវបាន​កម្លាំង​ប៉ូលិស​ប្រគល់ជូន​ក្រុម​គ្រូ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់