adverise with khmeread Nam bo ra 1415816405 nambora4

Nam Bora ឆ្លើយតបនឹងសេចក្តីរាយការណ៍ស្តីពីទំនាក់ទំនងស្នេហា

          តារាស្រីកូរ៉េ ណាម បូរ៉ា (Nam Bora) បានឆ្លើយ​តបនឹងសេចក្តីរាយការណ៍​ជុំវិញទំនាក់​ទំនង​ស្នេហា​របស់​នាងជាមួយ​នឹង​បុរស​មកពីត្រកូល​អ្នក​មាន​ ដោយ​បង្ហាញមុខ​តាម​ទី​សាធារណៈ​និង​មិនខ្វល់ពីនរណាទាំងអស់។

          សេចក្តីរាយការណ៍ដំបូងថា តារា​ស្រី​រូបនេះ បានជួប​ជាមួយ​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​នាង​គឺ​លោក ឆយ (Choi) ដែលមានអាយុប្រហាក់​ប្រហែល​គ្នា​ហើយស្គាល់គ្នាកាល​ពី​​បី​ឆ្នាំ​មុន​តាមរយៈ​មិត្ត​ភក្តិ​សងខាង​និងបាន​រក្សាទំនាក់​ទំ​នង​របស់​ពួកគេ​តាំងពីពេល​នោះមក។

          តាមព័ត៌មានថា មិត្តប្រុស​របស់នាង​គឺជា​កូន​ប្រុស​របស់​នាយ​កប្រតិបត្តិ​សហគ្រាសដ៏ធំមួយ។

          អ្នក​ដឹងរឿង​បាន​អះអាងថា “​ពួកគេគឺជា​គូស្នេហ៍​ដ៏ស្រស់ស្អាត ដែល​ដឹងពី​របៀបធ្វើ​ឲ្យ​មាន​ការជឿជាក់លើ​គ្នា​និង​ការមើល​ថែគ្នាទៅវិញ​ទៅមក។ មិត្ត​ប្រុស​របស់ ណាម បូរ៉ា គឺជា​ជំនួយ​ដ៏ធំ​នៅ​ពេល​នាងជួប​បញ្ហា​លំបាក​ដែលត្រូវ​ដោះ ស្រាយ”។

          ប្រភពជា​ច្រើនបានឃើញ​អ្នក​ទាំង​ពីរ​ណាត់គ្នាដើរ​ទិញអីវ៉ាន់​ ហើយ​បើទោះ​បីជា​មានមនុស្សនៅ​ក្បែរ​ក៏​ដោយ​ ក៏អ្នក​ទាំង​ពីរ​ហាក់ដូចជា​មិនខ្វល់​ចំពោះពួក​គេ​ឡើយ៕

adverise with khmeread

មតិយោបល់