adverise with khmeread Ctl nl6x

កុំព្យូទ័រ​យួរដៃ​ថ្មី Chromebook សមត្ថភាព​មិនគួរ​ឲ្យ​ជឿ​

​    ​កុំព្យូទ័រ​យួរដៃ​ថ្មី ដែលជា​គោលដៅ​សម្រាប់​សិស្សសាលា ប្រហែលជា​កុំព្យូទ័រ​ដែល​រឹងមាំ​ជាងគេ​ក្នុងចំណោម Chromebook ទាំងអស់​នៅទីនេះ​។​

​    ​កុំព្យូទ័រ​នោះ​គឺ NL6x Chromebook ដែល​បន្ថែម​នូវ​ភាពរឹងមាំ បើទោះជា​អ្នកមាន​ទម្ងន់ ១៦៥​គីឡូក្រាម​ក៏​អាចដាក់​ពីលើ​វា​បានដែរ​។ ហើយ​វា​ក៏​អាច​ទម្លាក់​ពី​កម្ពស់​ប្រាំពីរ​ទឹក​ចុះក្រោម​បានដែរ​។​

​    ​ចំពោះ​តម្លៃ​របស់​វា​គឺ ២៦៩​ដុល្លារ​សមរម្យ​សម្រាប់​សិស្សសាលា​អាច​ទិញ​ដោយ​ខ្លួនឯងបាន​។ ហើយ​ចំពោះ​ទម្ងន់​របស់​វា​វិញ​ត្រឹមតែ ១,៣៨ គីឡូក្រាម​ទេ​។​

​    ​លក្ខណៈសម្បត្តិ​របស់​វា មាន​អេក្រង់ ១១,៦ អ៊ី​ញ​, ទំហំ Resolution ១៣៦៦ គុណ​នឹង ៧៦៨ ភិ​ច​សែ​ល​, អង្គ​ចងចាំ 16GB, RAM 4GB, Wi-Fi 802.11ac, និង​ប្រើប្រាស់​នូវ CPU Intel Celeron 2940 dual-core​។​

​    ​ចំណែក​ថាមពល​ថ្ម​របស់​វា​វិញ​សាក​ម្ដង​អាច​ប្រើប្រាស់​បាន​រយៈពេល​ប្រាំបួន​ម៉ោង​។ USB 3.0 និង 2.0 មាន​, កាមេរ៉ា​ខាងមុខ​មាន​, និង SD Card Reader មាន​៕

adverise with khmeread
ប្រភព៖ pcworld​

មតិយោបល់