adverise with khmeread 4

អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ចាប់​ពួក​ជួញដូរ​គ្រឿងញៀន​៥​នាក់​

   ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ថែមទៀត​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ក្រុម​៨ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​ដកហូត​វត្ថុតាង​មួយចំនួនធំ​។​

   លោក​វរ​:​សេនីយ៍​ទោ​គិត សុផល​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៥​នាក់​គឺ ១-​ឈ្មោះ​កុល ខេមរា ហៅ អា​ខ្លា ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ២-​រ​ត្ន័ សំណាង ភេទ ប្រុស អាយុ ២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​៣-​ចេ​ត រត​នះ ភេទ ហៅ អាយ​ក្ស ភេទ ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​៤-​ស្រេង វាសនា ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​ផ្សារ​ដែក មាន​ទីលំនៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​និង​៥-​ឈ្មោះ​ហេង សូ​ដា​រា​៉​ត់ ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ ក្នុង​បុរី​មហាសេដ្ឋី​ទួល​សង្កែរ សង្កាត់​ទួល​សង្កែរ ខណ្ឌឫស្សីកែវ​។​

    លោក​បន្តថា ដកហូត​សម្ភារ​:​បានៈ ១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០ កញ្ចប់​(​ធំ​១០​តូច​១០) ២-​ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០២​គ្រឿង ៣-​ទូរ​សព្ទ័​ចំនួន ៣​គ្រឿង ៤-​ដែកកេះ​មួយចំនួនធំ ៥-​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​ពីរ ៦-​ស្លាក​លេខ​ម៉ូតូ​ចំនួន​០១​បន្ទះ​(1N9097 P.P) ៧-​ម៉ូតូ​០២​គ្រឿង​សង់​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១៤​ឡើង​២០១៥​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CF-2745 និង​សង់​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១១​ពាក់​ស្លាក​លេខ​1BA-5453​ភ្នំពេញ​
​និង ៨-​កាបូបស្ពាយ​ចំនួន​០២​។​

    ប​ច្ចុ​ប្ប​ន្នៈ​ជនសង្ស័យ​នឹង​វត្ថុតាង​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​ម អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​៕​

adverise with khmeread

មតិយោបល់