នៅគ្រាមួយពេលដែលប្រជាជនអាមេរិករាប់លាននាក់កំពុងមានការលំបាកជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន តារាចម្រៀងលំដាប់ពិភពលោកដ៏ល្បីមួយដួងបានលាតត្រដាងថា លោកក៏មិនខុសអីពីអ្នកទាំងនោះដែរ។
ក្រោយចេញអាល់ប៊ុមថ្មីដែលគេទន្ទឹងរង់ចាំគ្រប់គ្នា តារាចម្រៀង ខេនយែ វ៉េស (Kanye West) បានលាតត្រដាងប្រាប់ទៅអ្នកគាំទ្រលើ Twitter ចំនួន ១៨,៧ លាននាក់របស់ខ្លួនថា លោកបានជាប់ជំពាក់បំណុលគេ ៥០ លានដុល្លារ។ ដំណឹងនេះបានសង្ខេបខ្លីនូវអ្វីដែលគួរតែក្លាយជាភាពជោគជ័យសម្រាប់តារាចម្រៀងរ៉ែប ដែលកាលពីចុងសប្តាហ៍មុនទើបតែបង្ហាញហាងលក់សម្លៀកបំពាក់ថ្មីរបស់ខ្លួន និងបានបង្ហាញមុខក្នុងកម្មវិធី "Saturday Night Live"។
ប្រសិនបើការសារភាពរបស់វ៉េសពិតជាត្រឹមត្រូវមែន សិល្បករល្បីលេចធ្លោរូបនេះប្រហែលជាមានក្រុមហ៊ុនច្រើនជាមិនខាន។ តន្ត្រីករ អ្នកចម្រៀង តារាសម្តែង និងអត្តពលិកពិភពលោក ដែលមានទ្រព្យស្តុកស្តម្ភ ជួបបញ្ហាហិរញ្ញវត្ថុទាល់តែចាយច្រើនហួសហេតុពេក លួចបន្លំគេ និងគ្រប់គ្រងហិរញ្ញវត្ថុមិនបានត្រឹមត្រូវជាដើម។
វ៉េស ដែលរៀបការជាមួយតារាកម្មវិធីទូរទស្សន៍ នាង គីម កាដាសៀន ថ្មីៗនេះទើបតែបើកហាងសម្លៀកបំពាក់ឈ្មោះ Yeezy ដែលអាចជាប្រភពនៃបញ្ហាហិរញ្ញវត្ថុចុងក្រោយរបស់គាត់។ កាលពីឆ្នាំមុន គាត់បានប្រាប់វេបសាយ BET ថា គាត់បានផុងខ្លួនក្នុងបំណុលរាប់លានដុល្លារដើម្បីក្លាយជាសហគ្រិនផ្នែកសម្លៀកបំពាក់៕
