adverise with khmeread 1

​វ៉ៃ​ប្រពន្ធ​ខៀវ​ភ្នែក​គ្រាន់តែ​រឿង Tag រូប​កូន​ជាមួយ​បុរស​ម្នាក់​នៅលើ Facebook

​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ត្រូវបាន​ប្តី​វាយដំ​លើ​រាងកាយ​ដោយសារតែ Tag ច្រឡំ​មនុស្ស​ប្រុស​ម្នាក់​នៅលើ​រូបថត​របស់​កូន​ពួកគេ​នៅលើ​បណ្តាញ​សង្គម Facebook​។​

​ប្តី​របស់គាត់​បានឃើញ​រូបភាព​កូន​ត្រូវបាន Tag ជាមួយ​ឈ្មោះ "SH Dato Lee" ដែល​ធ្វើ​ឲ្យ​ប្តី​រូបនោះ​ទប់​កំហឹង​មិនជា​ប់​ក៏បាន​ប្រើ​អំពើ​ហឹ​ង្សា​លើ​រាងកាយ​តែម្តង​។​

​អ្នកស្រី ស្តេ​លា អូយ មកពី​រដ្ឋ​ប៉េ​ណាំង​បាន​សរសេរ​អំពី​ហេតុការណ៍​នេះ​នៅលើ​គណនី Facebook របស់​អ្នកស្រី​កាលពី​ថ្ងៃ ៣០ ខែមករា កន្លងទៅ​។​

​អ្នកស្រី ស្តេ​លា អូយ បាន​អះអាងថា គណនី​ឈ្មោះ "SH Dato Lee" មិនមែនជា​មិត្ត​ភ​ក្កិ​របស់គាត់​ឡើយ​ហើយក៏​មិនមែនជា​មិត្តភក្តិ​ក្នុង Facebook ដែរ​។​

​គាត់​បានសរសេរថា "​នរណា​ក៏​អាច Tag រូបភាព​ដែល​បាន​ផុស​នៅលើ Facebook ដែរ​"​។​

​អ្នកស្រី​បាន​បន្តថា "​ដោយសារ​បញ្ហា​នេះ ខ្ញុំ​ត្រូវបាន​វាយដំ​ធ្វើបាប​រហូតដល់​សភាព​បែបនេះ​"​។​

​អ្នកស្រី អូយ ក៏បាន​ចែករំលែក​រូបភាព​ជាំមុខ ដៃ​និង​ជើង នៅលើ​បណ្តាញ​សង្គម​ផងដែរ​។​

​នៅក្នុង​ផុស​នៅលើ Facebook របស់​អ្នកស្រី អូយ ក៏បាន​និយាយ​ដែរ​ថា គាត់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលិស និង​របួស​របស់​អ្នកស្រី​បាន​ធូរស្រាល​បន្តិច​ហើយ​។​

​គាត់​ក៏បាន​អះអាង​ទៀតថា គាត់​និង​ប្តី​របស់គាត់​នឹងត្រូវ​លែងលះ​ហើយ​៕

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់