adverise with khmeread Obama addresses the natior

ប្រធានាធិបតីអូបាម៉ា៖​ "ការបាញ់ប្រហារនៅទីក្រុងសេនប៊ឺណឺឌីណូ​ គឺជាអំពើភេរវកម្ម"

​រដ្ឋវ៉ាសីុនតោន៖​​ កាលពីថ្ងៃអាទិត្យមុន ប្រធានាធិបតីអូបាម៉ាបានប្រកាសយ៉ាងមុឺងម៉ាត់ថា ការបាញ់ប្រហារដែលបានកើតទ្បើងនៅទីក្រុងសេនប៊ឺណឺឌីណូ (San Bernardino) នៃរដ្ឋកាលីហ្វរញ៉ានាថ្ងៃពុធសប្តាហ៏មុន ដែលធ្វើអោយមានមនុស្សស្លាប់ចំនួន១៤នាក់​និងរងរបួស២១នាក់ គឺជាការវាយប្រហាររបស់ក្រុមភេរវករអាយសុីស (ISIS) ដើម្បីសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។ នៅក្នុងវីដេអូឃ្លីបមួយដែលបានបង្ហោះទ្បើងដោយប្រព័ន្ធផ្សព្ធផ្សាយពត៍មានសីុអិនអិន (CNN)​ គាត់បានថ្លែងសន្ទរកថាពីការិយាល័យ​របស់​លោក​នៅ​ឯ​សេតវិមាន​ ទៅកាន់មនុស្សរាប់លានអ្នកថា ការបាញ់ប្រហារដ៏ឃោរឃៅមួយនេះ គឺបានធ្វើទ្បើងដោយពួកភេរវករពីរនាក់ដែលបានដើរផ្លូវងងឹតនៃសាសនា​ឥស្លាម​ហើយងុបងល់នឹងការប្រពឹត្តដ៏គួរអោយស្អប់ខ្ពើមរបស់សាសនានេះ។

គាត់ក៏មានប្រសាសន៏ថែមទៀតថា៖ "ទោះបីជាការគំរាមកំហែងពីអំពើភេរវកម្មនេះបានកើតទ្បើងយ៉ាងជាក់ស្តែងយ៉ាងណាក៏ដោយ ពួកយើងនឹងរកមធ្យោបាយដើម្បីកម្ចាត់វា ថែមទាំងកម្ទេចក្រុមអាយសីុល​ (ISIL) និងអង្គការផ្សេងៗដែលរាតត្បាតពួកយើង។" មិនតែប៉ុននោះ គាត់ក៏បានធ្វើការស្នើរសំុទីប្រឹក្សាដោយជំរុញអោយមានការត្រួតត្រាយ៉ាងមុឺងម៉ាត់លើច្បាប់នៃការប្រើប្រាស់កាំភ្លើង​ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការកម្ទេច​ក្រុម​​រដ្ឋ​ឥស្លាម​នេះ​ ដោយសារតែសព្វថ្ងៃនេះវាមានលក្ខណះងាយស្រួយពេកសម្រាប់មនុស្សទាំងទ្បាយក្នុងការទិញកាំភ្លើងដើម្បីសម្លាប់ប្រជាពលរដ្ឋអាមេរិក។

 

​ប្រភព​៖ សីុអិនអិន

adverise with khmeread

មតិយោបល់