adverise with khmeread Sanches web

Bayern Munich ត្រៀមប្រជែងជាមួយ Manchester United ដើម្បីផ្ទេរ Renato Sanches ក្នុងតម្លៃ៤៥លានផោន

          ក្លឹបជើង​ឯក​ក្រ​ប​ខណ្ឌ​អាល្លឺម៉ង់ Bayern Munich បានត្រៀម​ខ្លួន​ដើម្បី​ប្រជែង​ជាមួយ​ក្លឹប​ Manchester United ក្នុងការ​តាម​ប្រមាញ់​កីឡាករ Renato Sanches របស់​ក្លឹប Benfica ។

          កាល​ពី​ខែ​មករា Manchester United ​បរាជ័យ​ក្នុង​ការប្រមាញ់​កីឡាករ​ ប៉ុន្តែ​រូបនេះតែនឹង​ព្យាយាមម្តងទៀត​នៅ​រដូវ​ក្តៅ។ ​ Bayern Munich មានគម្រោង​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរកីឡាករ​វ័យ​១៨​ឆ្នាំ​ដែល​គេចាត់ទុក​ថា ជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ក្មេងនៅ​តំបន់​អឺ​រ៉ុប។

          ​ នៅ​ពាក់កណ្តាល​រដូវ​កាល​នេះ Bayern Munich នឹង​បញ្ចូន​ភ្នាក់ងារទៅ​ប្រទេសព័រ​ទុយ​ហ្គាល់​ដើម្បី​តាម​ដាន​ការវិវឌ្ឍ​របស់​ Sanches ហើយនឹង​ដេញ​ថ្លៃ​នៅ​ពេល​ទីផ្សារទិញដូរកីឡាករ​មក​ដល់។ ក្លឹប  Benfica ចង់​រក្សាទុក​កីឡាករ​ដ៏​មានទេព​កោសល្យ​រូបនេះ​ ប៉ុន្តែ​សំណើ​ប្រហែល​៤៥​លាន​ផោន​អាចនឹងធ្វើ​ឲ្យ​ ​ Benfica ពិចារណា​៕

adverise with khmeread

មតិយោបល់