adverise with khmeread 1

ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ បែរជា​ចំ​ថ្ងៃ​ស្អប់ ៖ ‪​ខឹង​ប្រព​ន្ឋ​មិន​ព្រម​រួមរស់​ជាមួយគ្នា​‬ បើករថយន្ត​លាយ​ស៊ីម៉ង់ត៍​បំ​បុក​ចូល​ផ្ទះ​ប៉ង​សម្លាប់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

     ភ្នំពេញ​‬ ៖ ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ បែរ​ចំ​ថ្ងៃ​ស្អប់ មាន​បុរស​ម្នាក់​សុំ​ប្រព​ន្ឋ​រួម​រស់នៅ​ជាមួយគ្នា​ឡើងវិញ​មិនបាន​ក្រោយ​លែងលះ​ជិត​មួយឆ្នាំ បាន​បើករថយន្ត​លាយ​ស៊ីម៉ងត៍ បំ​បុក​ចូល​ផ្ទះ​ប្រព​ន្ឋ ប៉ុនប៉ង​សម្លាប់ ប៉ុន្តែ​សំណាង​ប្រព​ន្ឋ​នៅក្រោយ​ផ្ទះ គ្រាន់តែ​បាក់​សសរផ្ទះ​២​ដើម​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ ។​

    អំពើ​មនុស្សឃាត​មិន​សម្រេច​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣​កន្លះ​ល្ងាច​ថ្ងៃទី​១៤ កុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​ដីក្រហម ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ។​

    របាយការណ៍​ល​ម្អិ​របស់​ប៉ូលិស​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែល​ប៉ូលិស​ចាប់​ខ្លំ​ហើយ​បាន​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ នោះ​ឈ្មោះ​ឃិន សឿ​ម​អាយុ​៣៣​ឆ្នាំ​មុខរបរ​បើករថយន្ត​សណ្តោង ស្នាក់នៅ​ភូមិ​ឈើទាល ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ។​

    ចំណែក​អតីត​ប្រពន្ធ​ឈ្មោះ​អ៊ុក ស្រស់ អាយុ​៣២​ឆ្នាំ​មុខរប​លក់ដូរ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មិនមាន​របួស​ទេ​ដោយសារ​មិន​នៅផ្ទះ ។​

    របាយការណ៍​បន្តថា ដំបូង​ប្តី​បាន​បើករថយន្ត​ម៉ាក​HINO​ប្រភេទ​លាយ​ស៊ីម៉ង់ត៍​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-0056​តាមផ្លូវ​លេខ​៣៨​ពី​លិចទៅ​កើត​មកដល់​រង្វង់​មូល​ដីក្រហម​បាន​ឈប់​មុខផ្ទះ​អតីត​:​ប្រពន្ធ​បាន​បន្តិច រួច​ជាន់​ហ្គែ​រ​ថែម​ល្បឿន​បំ​បុក​ចូលក្នុង​ផ្ទះ​តែម្តង​បណ្តាល​ឲ្យ​បាក់​ផ្ទះ​ផ្នែក​ខាងមុខ​និង​ខូច​ចា​ត​ទ្រព្យសម្បត្តិ​មួយចំនួន ។​

    ក្នុងករណីនេះ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

adverise with khmeread

មតិយោបល់