adverise with khmeread 112244

កំពុង​ជិះ​ម៉ូតូ​សំពាធ​ឈាម​បុក​ខ្លាំង​ដួល​ផ្កាប់មុខ​កណ្តាលផ្លូវ​ស្លាប់​

     ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ធ្វើដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង​នៅលើ​ដងផ្លូវ ហើយ​សម្ពាធ​ឈាម​បុក​ឡើង​ខ្លាំង​បណ្តាល​ដួល​ម៉ូតូ​ផ្កាប់មុខ​កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​នេះ នៅត្រង់ចំណុច​ផ្លូវ​១៥៦​កែង​ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​២ខណ្ឌទួលគោក​។​

     អត្តសញ្ញាណ បុរស​ខាងលើ​នៅ​មិនទាន់​ស្គាល់​នៅឡើយ ដោយ​គាត់​បាន​បើកបរ​ម៉ូតូ Wave ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1K-3356 ។

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​មកពី​ពិសា​កាហ្វេ​នៅ​ម្តុំ​ស្តុ​ប​ទេព​ផន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ដួល​ម៉ូតូ ផ្កាប់មុខ​តែម្តង ។​

    ឃើញបែបនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុម​:​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ផុតដង្ហើម​ទៅហើយ ។​

     ប្រភព បាន​បន្តថា ជនរងគ្រោះ​ដែលមាន​វ័យ​ប្រហាក់ប្រហែល​៥៧​ឆ្នាំ គឺមាន​ជំងឺ​ប្រចាំកាយ​លើស ឈាម​ទើប​ធ្វើអោយ​សម្ពាធ​ឈាម​បុក​ឡើង​មួយ​ភ្លែត​ងងឹតមុខ​ដួល​ម៉ូតូ​ផ្កាប់មុខ​តែម្តង​៕

adverise with khmeread

មតិយោបល់