adverise with khmeread 1

ជាង​បៀកថ្នាំ​នៅក្នុង​បុរី​ពិភពថ្មី​ម្នាក់​យក​ម៉ូ​ទ័​រម​កកូ​ម្សៅ​ថ្នាំ​ឆក់​ស្លាប់​

     ភ្នំពេញ ៖ បុរស​ជាជាង​បៀកថ្នាំ​ម្នាក់​ត្រូវបាន​ឆក់​ខ្សែ​ម៉ូ​ទ័​រ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នទី​ថ្ងៃទី​១៥​ខែកុម្ភៈ ឆ្នាំ ២០១៦​ស្ថិតនៅក្នុង​បុរី​ពី​ភព​ថ្មី ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ​។​

     តាម​សម្តី​កម្មករ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ិ​ច ហួត​អាយុ​៣៥​ឆ្នាំ មានមុខ​របរ​ជាង​បៀកថ្នាំ ស្នាក់​នៅនឹងកន្លែង​កើតហេតុ ហើយ​មាន​ស្រុកកំណើត​នៅ ភូមិ​ស្វាយ​ទោល ឃុំ​ជាយ​កំពក ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង ។​

    ប្រភព​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ថ្នាំ​ទៅ​លាយ​ស្រាប់តែ​បណ្ដាល​ឲ្យ​ឆក់​អោប​ជាប់​នឹង​ម៉ូ​ទ័​រ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ដោយ​គ្មាន​អ្នកណាម្នាក់​ដឹង ។​

    លុះ​មកដល់​ម៉ោង​ខាង​ទើប​មាន​កម្មករ​ដូចគ្នា​បាន​ចូលទៅ​កន្លែង​លាយថ្នាំ​ក៏​ស្រាប់តែ​ប្រទះឃើញ ជនរងគ្រោះ​ដេក​អោប​ម៉ូ​ទ័​រលាយ​ថ្នាំ​ស្លាប់​បាត់ទៅហើយ​។​

    ភ្លាមៗ​នោះ​ក៏មាន​ការភ្ញាក់ផ្អើល រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច​អះអាងថា ជនរងគ្រោះ​ពិតជា​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន ។​

    ក្រោយពេល​ពិនិត្យ​រួចរាល់​ខាង​សមត្ថកិច្ច​បានប្រគល់​ស​ព​ទៅអោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​យក​សព​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់