Untitled 1

ចាប់រំលោភ​ស្ត្រី​អាយុ​៤០​ឆ្នាំ​ក្នុង​បន្ទប់ទឹក​ចំ​ថ្ងៃបុណ្យ​សង្សារ​

    បាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​២៨​នាទី​ព្រឹក​ថ្ងៃទី​១៤​កុម្ភ​:​នេះ  បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្រី​វ័យ​៤០​ម្នាក់ តែ​មិនបាន​សម្រេច​ដោយ​គាត់​បាន​រើខ្លួន​និង​សំពះអង្វរ​ទើប​រួចខ្លួន​កាលពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ករណី​រំលោភ​សេពសន្ថវៈ​មិនបាន​សម្រេច​នេះ​កើតឡើង​នៅ​ចំណុច​ក្រុមទី​១១ ភូមិ​ព្រែក​ស្នោ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ឆ​ម​.​ណារ​ណ្យ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ក្រុមទី​១៤​ភូមិ​ព្រែក​ស្នោ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ បាន​ចូលទៅ​ចាប់រំលោភ​ជនរងគ្រោះ​ឈ្មោះ​ឆ​.​វ​.​ធ​.​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​រស់នៅ​ក្រុមទី​១១​ភូមិ​ព្រែក​ស្នោ​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ ខណ​:​កំពុង​ងូតទឹក​នៅក្នុង​បន្ទប់ទឹក​ជនរងគ្រោះ ហើយ​បាន​រើ​បម្រាស់​និង​សំពះអង្វរ​ជនសង្ស័យ​។ ពេលនោះ​ជនសង្ស័យ​ក៏បាន​បើកទ្វារ​បន្ទប់​ដើរ​ចេញទៅ​បាត់​។​

    បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ប៉ូលិស​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលា​ម៉ោង​៩​និង​២៨​នាទី​ព្រឹក​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦​នេះ តាម​បញ្ជា​លោក​ព្រះរាជអាជ្ញារង​លោក​តូច​.​សុភ​ក្ដី​កម្លាំង​កំពុង​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​តុលាការ​៕​

មតិយោបល់